ប្រជុំ​តាម Zoom បែប​ណា អាច​ការពារ​សុវត្ថិភាព​បាន​ពី​ពួក Hackers – Kampuchea Thmey Daily
Connect with us

បច្ចេកវិទ្យា

ប្រជុំ​តាម Zoom បែប​ណា អាច​ការពារ​សុវត្ថិភាព​បាន​ពី​ពួក Hackers

Published

on

ការ​ប្រជុំ​តាម​អនឡាញ បាន​ក្លាយ​ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​ឈាន​មុខ​គេ​សម្រាប់​យើង​ទាំងអស់​គ្នា​ ក្រោយពេលកូវីដ១៩មានវត្តមាន ដូចគ្នា​នឹង​ទំនើប​កម្ម​បច្ចេកវិទ្យា​ថ្មី​ដែល​យើង ឧទាហរណ៍​មាន​កម្មវិធី Zoom ដ៏​ពេញនិយម ។

ខណៈ​ពេល​ដែល Zoom បាន​បន្ថែម​នូវ​វិធានការណ៍​សុវត្ថិភាព​និង​ឯកជន​ភាព ដើម្បី​ការពារ​មាន​ជំហាន​ងាយៗ​មួយ​ចំនួន​ដែល​អ្នក​ប្រជុំ អាច​រៀន​អនុវត្ត​ដើម្បី​ការពារ​គណនី​របស់​អ្នក​ខ្លួន ចៀសវាង​ការ​ធ្វើ​ចារកម្ម​ឬ​ចម្លង​មេរោគ​ទាញ​យក​អត្ថប្រយោជន៍​ពី​អនឡាញ។

១. ប្រើ​គេហទំព័រ Zoom

វេបសាយ Zoom នឹង​ធានា​នូវ​យន្តការ​នៃ​ការ​ត្រួត​ពិនិត្យ​សន្ធឹក​សន្ធាប់​ច្រើន​ជាន់ ជាង​ការ​ប្រជុំ​ដោយ​បណ្ដាញ​ដទៃ ដែល​ធានា​កម្រិត​សុវត្ថិភាព​ខ្ពស់​ជាង​ពីមុនៗមក គឺ​មាន ការ Update ជានិច្ច​។

ប្រសិន​បើ​មិន​មាន​ជម្រើស ឬ​អ្នក​ចូលចិត្ត App ផ្សេង​ក្ដី សូម​ប្រាកដ​ថា មាន​ការ Update ទាន់​សម័យ​ជាមួយ​នឹង​កម្មវិធី​ការពារ​ថ្មីៗ​ដែល​នឹង​ធានា​ថា មិន​មាន​ការ​បំពាន​សុវត្ថិភាព​ឡើយ។

២. Turn Off ការ​ផ្ទេរ​ឯកសារ

ការ​បិទ​នេះ មិន​ឲ្យ​អនុញ្ញាត​ឲ្យ​ផ្ទេរ​ឯកសារ​បាន ក៏ដូចជា ការ​លួច​ជ្រៀត​ចូល ដែល​អាច​ជួយ​ពពួក Hacker រក​បាន​គណនី​យើង​ក្នុង​អំឡុង​ពេល​ប្រជុំ​តាម​រយៈ Search ។ ការ​ផ្ទេរ​ឯកសារ​គឺ​ជា​មធ្យោបាយ​ពួកគេ​អាច​បំបែក​ផ្លូវ​ជ្រៀត​ចូល​ក្នុង​កុំព្យូទ័រ​របស់​យើង​និង​ធ្វើ​ឲ្យ​ខូចការ​សម្ងាត់​បាន ។ អាច​រក​មើល​វិធីសាស្ត្រ​បិទ​ការ​ផ្ទេរ​ឯកសារ​ដោយ​រុករក​លើ Youtube។

៣ កុំ​ផ្ញើ​លិខិត​អញ្ជើញ​ផ្ទាល់ខ្លួន​ជាមួយ​លេខសម្ងាត់

ធានា​ថា​មាន​តែ​អ្នក​ចូលរួម​ប្រជុំ ដែល​ត្រូវ​បាន​អញ្ជើញ​ប៉ុណ្ណោះ កំពុង​ចូលរួម​ក្នុង​ការ​ប្រជុំ។អាច​ធ្វើការ​អញ្ជើញ​ផ្ទាល់ខ្លួន​ដោយ​ប្រើ​លេខ​សម្ងាត់ ហើយ​ប្រើ​សារ SMS ឬ​អ៊ីមែល​ដើម្បី​បន្ថែម​មនុស្ស​ចូល​ប្រជុំ​ក្នុង​ចំនួន​ដែល​កុងត្រូល​បាន។

៤ ចែក​រំលែក​តែ Fileណា​ដែល​ចាំបាច់​បំផុត​ប៉ុណ្ណោះ

ប្រសិន​បើ​កិច្ច​ប្រជុំ​ត្រូវ​ចែករំលែក​ឯកសារ សូម​ណែនាំ​ឲ្យ​ចែក​រំលែក​តែ​កម្មវិធី​ឬ​ឯកសារ​ជាក់លាក់​ណាមួយ​ជា​ជាង​ចែករំលែក​អេក្រង់​ទាំងមូល។ នោះ​ដោយសារ​តែ​យើង​មិន​គួរ​បង្ហាញ​ទិន្នន័យ​ឯកជន​ទេ។

៥. ត្រួតពិនិត្យរាល់៣នាទីម្តងថាអ្នកណាខ្លះកំពុងចូលរួមការប្រជុំ

ដើម្បី​រារាំង​មនុស្ស​ដែល​មិន​បាន​អញ្ជើញ​លួច​ចូលរួម​ក្នុង​កិច្ចប្រជុំ សូម​ប្រាកដ​ថា​មាន​តែ​ម្ចាស់​ផ្ទះ​ប៉ុណ្ណោះ​ដែល​អាច​សម្រេច​ថា អ្នកណា​ចូលរួម​ដោយ​បើក​បន្ទប់​រង់ចាំ​សម្រាប់​ភ្ញៀវ។ មនុស្ស​ដែល​ចូលរួម​សន្និសីទ​ជា​ដំបូង​ស្ថិត​ក្នុង​បន្ទប់​រង់ចាំ។ ម្ចាស់​ផ្ទះ​អាច​មើល​ឃើញ​ថា អ្នកណា​កំពុង​ចាំ​នៅ​ទីនោះ​ហើយ​សម្រេចចិត្ត​ថា​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល (ឬ​អត់) ។

. ផ្ដាច់​បណ្ដាញ​ពី​កិច្ចប្រជុំ Zoom ភ្លាមៗ​នៅ​ពេល​ចប់​នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រជុំ

ត្រូវ​ប្រាកដ​ថា​បាន​ផ្ដាច់​ចេញ​ពី​បណ្ដាញ​ហើយ មនុស្ស​ជា​ច្រើន​ចុច​ប៊ូតុង​មិន​ត្រូវ ការ​សន្ទនា​នៅ​តែ​ឮ​បន្ត​ដំណើរការ​ក្រោយ​ការ​ប្រជុំ ហើយ​អ្នកណា​ម្នាក់​អាច​បន្ត​ស្ដាប់​និង​មើល​សកម្មភាព​យើង។ ហេតុ​ដូច្នេះ​ហើយ​ម្ចាស់​ផ្ទះ​គួរ​តែ​បញ្ចប់​ការ​ប្រជុំ​សម្រាប់​អ្នក​រាល់គ្នា​ដោយ​ចុច​ផ្ដាច់៕


ប្រែសម្រួល៖សុភាប្រភព techieliving

ចុចអាន៖ប្រវត្តិ​នៃ​ការ​បង្កើត​បណ្ដាញ instagram ដំបូង

ចុចអានធ្វើ​ដូចម្ដេច​ដណ្ដើម​បាន follower លើ​បណ្ដាញ​សង្គម IG និង​Fecebook

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម