ចរាចរណ៍
បុរសម្នាក់បើករថយន្តបង្កគ្រោះថ្នាក់ជាច្រើនកន្លែងមិនឈប់ទទួលខុសត្រូវរត់ទៅធ្លាក់ប្រឡាយទៅមុខលែងរួច
ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងបើករថយន្តឡិចស៊ិសGS300កៀររ៉ឺម៉កលក់ដូងមួយគ្រឿងបណ្តាលឲ្យរងការខូចខាត នៅក្នុងបុរីឈូកវ៉ា១ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ ហើយមិនព្រមឈប់ទទួលខុសត្រូវក៏ព្យាយាមបើករត់ក៏ជ្រុលបុកម៉ូតូមួយគ្រឿងទៀត រួចបន្តបើករត់ទៀតរហូតទៅដល់វត្តពោធិ៍វ័ន ក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករ៉ឺម៉កលក់ដូង កំពុងឈប់លក់ដូរឲ្យគេនៅក្នុងបុរីឈូកវ៉ា១ ភ្លាមនោះស្រាប់តែមានបុរសម្នាក់បើករថយន្តឡិចស៊ិសGS 300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-1803 មកកៀររ៉ឺម៉កលក់ដូងបណ្តាលឲ្យរងការខូចខាត សំណាងមិនមានមនុស្សរងរបួសនោះទេ បន្ទាប់មករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេដោយព្យាយាមបើរត់រហូតទៅដល់មហាវិថីឈ្នះឈ្នះ ក៏បន្តបុកម៉ូតូPCX មួយគ្រឿងទៀតបណ្តាលឲ្យមនុស្សម្នាក់រងរបួស។

សាក្សីបន្តទៀតថា បន្ទាប់មករថយន្តបង្កនៅតែមិនឈប់ទទួលកំហុស ហើយព្យាយាមបើករត់ រហូតទៅដល់របងវត្តពោធិ៍វ័ន សង្កាត់ស្នោរ ខណ្ឌកំបូល ទើបបែកកង់ម្ខាងរេចង្កូតធ្លាក់ប្រឡាយក៏ត្រូវប្រជាពលរដ្ឋនិងសន្តិសុខឃាត់បានភ្លាមៗតែម្តង។

ក្រោយកើតហេតុបុរសជាម្ចាស់រថយន្តបង្ក ត្រូវបានសន្តិសុខបុរីឈូវ៉ា១ នាំខ្លួនយកទៅប៉ុស្តិ៍នគរបាលគោករការ ដើម្បីប្រគល់ឲ្យជំនាញនៃស្នងការនគរបាលរាជធានីមកស្ទូចរថយន្តបង្កនិងយកម្ចាស់ទៅដោះស្រាយតាមច្បាប់៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


