Connect with us

ចរាចរណ៍

មនុស្សពីរនាក់កំពុងបាត់ខ្លួនជាមួយរថយន្ដក្នុងទឹកទន្លេកំពង់ចាម

បានផុស

នៅ

រថយន្ដប្រភេទគ្រួសារមួយគ្រឿងបានបើកធ្លាក់ចូលទន្លេ ក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បណ្ដាលឲ្យមានជនរងគ្រោះមួយគ្រួសារសរុបចំនួន៥នាក់ ក្នុងនោះមានម្នាក់ស្លាប់ និង២នាក់រងរបួស ខណៈពីរនាក់ទៀតកំពុងបាត់ខ្លួនជាមួយរថយន្ដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក ប៉ាក ជាតិ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរបានប្រាប់ កម្ពុជាថ្មី ថា ករណីនេះបានកើតឡើងនៅប្រហែលម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ នៅចំណុចព្រំប្រទល់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បើតាមលោកអធិការស្រុក ក្នុងករណីនេះ មានជនរងគ្រោះសរុប៥នាក់(ជាគ្រួសារ) តែមាន៣នាក់បានរកឃើញនៅលើគោក និងស្លាប់ម្នាក់ ចំណែកពីរនាក់ទៀតកំពុងបាត់ខ្លួនជាមួយរថយន្ដដែលលិចក្នុងទន្លេ។

លោកបញ្ជាក់ថា ក្រុមគ្រួសារជនរងគ្រោះបានបើករថយន្ដដើម្បីជូនឪពុកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យកាលម៉ែត ខណៈមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង ហើយអ្នកបើករថយន្ដទំនងមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ ទើបបណ្ដាលឲ្យជ្រុលធ្លាក់ចូលក្នុងទឹកទន្លេតែម្ដង។ លោកអធិការបញ្ជាក់បន្ថែមថា ជនរងគ្រោះពីរនាក់ដែលបាត់ខ្លួន គឺមានម្នាក់ជាឪពុកដែលកំពុងមានជំងឺផងដែរ។ ទោះបីយ៉ាណា កម្លាំងជំនាញកំពុងញាប់ដៃញាប់ជើងដើម្បីស្វែងរកជនរងគ្រោះដែលបាត់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម