ចរាចរណ៍
យុវជនម្នាក់ ជិះម៉ូតូបុកពីក្រោយរថយន្តកូរ៉េស្លាប់ ស្របពេលសពរកសាច់ញាតិមិនទាន់ឃើញ យកតម្កល់នៅវត្តទឹកថ្លា
យុវជនម្នាក់ ដួលបោកក្បាលស្លាប់ ក្រោយជិះម៉ូតូបុករថយន្តកូរ៉េ ១ គ្រឿង យ៉ាងពេញទំហឹង ផ្អើលទាំងព្រឹក នៅលើផ្លូវ ១០០៣។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ១០ នាទី ព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ១០០៣ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីពលរដ្ឋអ្នកឃើញហេតុការណ៍បានឲ្យដឹងថា គេបានឃើញយុវជនម្នាក់ ជិះម៉ូតូ ១ គ្រឿង ម៉ាក ស៊ុយស៊ូគីនិច ពាក់ស្លាកលេខ ភ្នំពេញ 1KL-3022 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១០០៣ ទិសដៅជើងទៅត្បូងស្របគ្នាជាមួយរថយន្តកូរ៉េ ពាក់ស្លាកលេខ កំពត 3A-0726 ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែយុវជនខាងលើ បានជ្រុលទៅបុកពីក្រោយកូរ៉េពេញយ៉ាងទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់។ ភ្លាមៗ អ្នកបើករថយន្តកូរ៉េ បានរត់គេចខ្លួនបាត់ ហើយបន្សល់តែរថយន្តនៅទីតាំងកើតហេតុប៉ុណ្ណោះ។

សមត្ថកិច្ច លើកឡើងថា សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណទេ នគរបាលបានព្យាយាមស្វែងរកវិធីសាស្ត្រដែរ ប៉ុន្តែទាក់ទងទៅកាន់គ្រួសារមិនបាន ដូច្នេះសមត្ថកិច្ចបានអំពាវនាវទៅពលរដ្ឋ ឬក៏សាច់ញាតិដែលស្គាល់ម្ចាស់ម៉ូតូ ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KL-3022 អាចមកមើលសពនៅវត្តទឹកថ្លាបាន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និង ម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកឯសព សមត្ថកិច្ចបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួល៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


