Connect with us

ចរាចរណ៍

ប្រញាប់​ចូល​ធ្វើ​ការ សន្តិសុខ​ម្នាក់​បើកបរ​ម៉ូតូ​បុក​ដើមឈើ​ស្លាប់​

បានផុស

នៅ

​កោះកុង​ ៖ បុរស​វ័យ​៥២​ឆ្នាំ​ម្នាក់ ព្រោះតែ​ដល់​ម៉ោង​ចូល​បម្រើ​ការងារ​ជា​សន្តិសុខ​នៅកាស៊ី​ណូ ក្បែរ​ព្រំដែន​ចាំ​យាម បើកបរ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅបុក​ដើមឈើ​ស្លាប់​ខ្លួនឯង​នៅនឹងកន្លែង​។

លោក ជា សារិន អធិការ​នគរបាល​ស្រុក​មណ្ឌលសីមា ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២១ មេសា​ថា ជនរងគ្រោះ​ឈ្មោះ ឈុន លី អាយុ​៥២​ឆ្នាំ មុខរបរ​ជា​កង​សន្តិសុខ​ក្រុមហ៊ុន​LYP Group ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​២ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។

លោក​អធិការ​នគរបាល​ស្រុក​មណ្ឌលសីមា ប្រាប់​ពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​បុរស​ម្នាក់​នេះ​ស្លាប់​នៅ​នឹង​កន្លែង ក៏​ព្រោះតែ​រូប​គាត់​ដល់​ម៉ោង​ចូល​បម្រើ​ការងារ ទើប​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ទៅបុក​ដើមឈើ​កាលពី​វេលា​ម៉ោង​៦.០០​នាទី​ព្រឹក នៅ​ចំនុច​បណ្តោយ​ផ្លូវ​មួយកន្លែង​ក្នុងភូមិ​៣ ឃុំ​ប៉ាក់​ខ្លង​។ ក្រោយ​ធ្វើ​កំណត់ហេតុ​រួច កម្លាំង​ជំនាញ​បានប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អធិការ ថ្លែង​ដែរ​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ កងកម្លាំង​នគរបាល​ស្រុក​មណ្ឌលសីមា តែង​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ជា​រៀងរាល់​ព្រឹក​ទៅតាម​គោលដៅ​នីមួយៗ មាន​ទាំង​ការអប់រំ​ណែនាំ និង​ការផាកពិន័យ​ចំពោះ​បុគ្គល​ដែល​ល្មើស​គោរព​ច្បាប់​បាន​ត្រឹមត្រូវ​។

​ទោះ​យ៉ាង​ណា ពលរដ្ឋ ជាពិសេស​កម្មករ កម្មការិនី នៅតែ​បំពាន​មើលស្រាល​អាយុជីវិត​របស់ខ្លួន ខ្លះ​មិន​ពាក់មួក​សុវត្ថិភាព បើកបរ​ហួស​ល្បឿន​កំណត់ វ៉ា​ជែង​គ្នា​ក្នុងស្ថានភាព​គ្រោះថ្នាក់ និង​ដឹក​ជ​ញ្ជូន​លើស​កំណត់​ទម្ងន់​ជាដើម៕

អត្ថ​ប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ៦ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ៧ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៣ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម