ចរាចរណ៍
ស្ត្រីម្នាក់បើកម៉ូតូចុះស្ពានជ្រោយចង្វារ ត្រូវរថយន្ត មកពីក្រោយបើកប៉ះដួលបោកក្បាលស្លាប់មួយរំពេច
ស្ត្រីម្នាក់ខណៈកំពុងជិះម៉ូតូម្នាក់ឯងចុះពីលើស្ពានជ្រោយចង្វារ ត្រូវរថយន្តឡិចស៊ីស ៥៧០ បុកកៀរបណ្តាលឱ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែង ស្ថិតនៅចំណុចបរិវេណរង្វង់មូលគួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង ១០ ព្រឹក ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២១។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញស្ត្រីម្នាក់បានជិះម៉ូតូស្គុបពីពណ៌ស ធ្វើដំណើរចុះលើស្ពានមិត្តភាពកម្ពុជាចិនលុះមកដល់ចំណុចចុងស្ពានខាងលិចជាប់នឹងបរិវេណគួចកាណុងកាំភ្លើងក៏ត្រូវរថយន្តឡិចស៊ីស ៥៧០ពណ៌ស១គ្រឿង បើកស្របទិសគ្នាប៉ះដៃចង្កូតម៉ូតូនារីរងគ្រោះបណ្តាលឱ្យដួលអូសបោកក្បាលនឹងផ្លូវទាំងពាក់មួយសុវត្ថិភាពស្លាប់នៅនឹងកន្លែង។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថានៅវេលាកើតហេតុនោះគេឃើញម្ចាស់រថយន្តរួមទាំងប្រពន្ធដែលជាអ្នកបង្កហេតុមិនបានបើករត់ទៅណានោះពោលគឺគាត់បានឈប់រថយន្តហើយចុះទៅរាយការណ៍ប្រាប់សមត្ថកិច្ចចរាចរណ៍នៅគោលដៅរង្វង់មូលគួចកាណុងនោះឱ្យជួយអន្តរាគមភ្លាមៗផងដែរ។
បន្ទាប់មកអ្នកបើកបររូបនោះត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលស្រះចកខណ្ឌដូនពេញ។ចំណែកនារីរងគ្រោះដែលគេមិនទាន់ស្គាល់អត្តសញ្ញាណភ្លាមៗឡើយនោះគឺរង់ចាំរថយន្តពេទ្យមកពិនិត្យនិងដើម្បីស្រាវជ្រាវរកក្រុមគ្រួសារឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕


អត្ថបទ៖ រស្មី

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់