គួរ​ឲ្យ​រន្ធត់ ! ថ្ងៃ​សៅរ៍​នេះ ស្លាប់​រហូត​០៥​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

គួរ​ឲ្យ​រន្ធត់ ! ថ្ងៃ​សៅរ៍​នេះ ស្លាប់​រហូត​០៥​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​

បានផុស

នៅ

​តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សៅរ៍ ទី​០៨ ខែឧសភា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០៦​លើក ក្នុងនោះ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៥ នាក់ របួស​ចំនួន​០៣ នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​០២​នាក់ ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​រាជធានី ខេត្ត ចំនួន​០៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​រយៈពេល​១២៨ ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៩៣៩​លើក ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥៣៦​នាក់ របួស​ចំនួន​១៣១៥ នាក់ របួសធ្ងន់​ចំនួន​៧៧៣ នាក់ ហើយ​រយៈពេល​១២៨ ថ្ងៃ​នេះដែរ មាន​យានយន្ត​ល្មើស​ចំនួន​៧៧២៨៨​គ្រឿង ត្រូវបាន​ពិនិត្យ និង​ពិន័យ​។ ក្នុងនោះ ម៉ូតូ​ចំនួន​៥៦៦៧៩ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​២០៦០៩ គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន​១៦០៥២ គ្រឿង និង​រថយន្ត​ធំ​ចំនួន​៤៥៥៧​គ្រឿង​។​

ទាក់ទង​ករណីនេះ លោក​ឧ​ត្ត​ម​សេនី​យ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ថ្ងៃទី​០៨ ខែឧសភា​នេះដែរ នគរបាល​ចរាចរ​ណ៍​ទូទាំង​ប្រទេស​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន​៣៨៩ គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​២៥៩ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​១៣០ គ្រឿង​។ ក្នុងចំណោម​ម៉ូតូ​ល្មើស​ទាំង​២៥៩ គ្រឿង​នោះ បើកបរ​ដោយ​អត់​មួក​សុវត្ថិភាព​ចំនួន​២៣១ នាក់​, បើកបរ​ល្មើស​សញ្ញា​ចំនួន​២២ គ្រឿង​,​បើកបរ​ដោយ​អត់​ស្លាក​លេខ​ចំនួន​០៣ គ្រឿង និង​បើកបរ​ប្រើ​ទូរស័ព្ទ​ចំនួន​០២ នាក់​។

ចំណែក​រថយន្ត​ទាំង​១៣០ គ្រឿង​នោះ មាន​រថយន្ត​តូច​ចំនួន​៩២ គ្រឿង និង​រថយន្ត​ធំ​ចំនួន​៣៨ គ្រឿង ហើយ​ក្នុងចំណោម​យានយន្ត​ទាំងនោះ មាន​ល្មើស​ល្បឿន​ចំនួន​១៩ គ្រឿង​, អត់​មាន​ប័ណ្ណបើកបរ​ចំនួន​០៩ នាក់​, ល្មើ​សញ្ញា​ចំនួន​០២ គ្រឿង​, បើកបរ​អត់​ដាក់​ខ្សែក្រវ៉ាត់​ចំនួន​៦១​នាក់​, លើស​ចំណុះ​ចំនួន​១២ គ្រឿង​, ស្រវឹង​០១ នាក់​, អត់​ស្លាក​លេខ​ចំនួន​០៤ គ្រឿង​, បើកបរ​ប្រើ​ទូរ​សព្ទ​ចំនួន​១០ នាក់​, អត់​ឆៀក​០៦ នាក់ និង​អាជីវកម្ម​ចំនួន​០៦ គ្រឿង​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

សាលាខណ្ឌ​ច្បារអំពៅ​បម្រើការងា​រដ្ឋបាល​ដូច​ធម្មតា​មិន​មាន​ការ​ផ្អាក​ឡើយ​

កូវីដ-១៩២៤ នាទី មុន

អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រកាស​ព័ត៌មាន​ករណី​ស្លាប់​បុរស​ជនជាតិ​ខ្មែរ​អាយុ៦៣​ឆ្នាំ ដោយសារ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានខ្លីៗ៤០ នាទី មុន

ពិន័យបុរសវៀតណាម ៣នាក់ ជិត ១,០០០ ដុល្លារ ព្រោះលួចចេញពីផ្ទះពេលធ្វើចត្តាឡីស័ក

ព័ត៌មានជាតិ៤៤ នាទី មុន

​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក សង្កាត់​សំរោង​បាន​រុះរើ​និង​ចល័ត​៨១% និង​សង្កាត់​ព្រែក​ព្នៅ​បាន​រុះរើ​និង​ចល័ត​៧៤.៥%

ព័ត៌មានជាតិ៥៨ នាទី មុន

បណ្ឌិត​មួយ​រូប​ថា បញ្ហា​មូលដ្ឋាន​យោធា​សមុទ្រ​រាម ជា​អន្ទាក់​របស់​សហរដ្ឋអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services