Connect with us

ព័ត៌មានជាតិ

អគ្គស្នងការរងជំរុញកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបន្តច្បាមមុខសញ្ញាពាក់ព័ន្ធបទល្មើស

បានផុស

នៅ

អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ជំរុញឱ្យកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ខណៈកម្ពុជា បានក្លាយជាប្រទេសរងគ្រោះ ដោយសារតែក្រុមឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនឆ្លងកាត់ពីតំបន់ត្រីកោណមាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងក្នុងពេលដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររដ្ឋបាល និងបច្ចេកទេសប្រចាំខែ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាកិច្ចការអាទិភាពមួយ និងបានដាក់បញ្ចូលការងារនេះទៅក្នុងមុំមួយ នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ព្រមទាំងបានដាក់ចេញនូវគោលការណ៍ «សម្អាតផ្ទះយើង និងសម្អាតចកចេញពីបឹង» ពិសេសគឺការដាក់ចេញបទបញ្ជា០១បបចំពោះវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាលទ្ធផល កិច្ចប្រតិបត្តិការស៊ើបអង្កេត និងបង្រ្កាបការប្រើប្រាស់ លួចលាក់កែច្នៃ ជួញដូរ ចែកចាយនូវសារធាតុញៀន ក៏ត្រូវបានធ្វើការបង្ក្រាបយ៉ាងសកម្មផុសផុលពីសំណាក់កងកម្លាំងមានសមត្ថកិច្ច ជាពិសេសកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនតែម្ដង។ តាមរយៈលទ្ធផលបង្ក្រាបជាបន្តបន្ទាប់នេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានអរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងកម្លាំងជំនាញការិយាល័យទាំង១១និងមន្រ្តីគ្រប់ជំនាញ មិនថាតែផ្នែករដ្ឋបាល និងបច្ចេកទេស ដែលបានរួមគ្នាសហការក្នុងស្មារតីទទួលខុសត្រូវបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម។

បើទោះបីជាសម្រេចបានលទ្ធផលជាវិជ្ជមាននេះក្តី តែលោកអគ្គស្នងការរងនគរបាលជាតិ ក៏បានលើកឡើងពីការសង្កេតឃើញមានបញ្ហាប្រឈមខ្លះ ដែលគួរកែលម្អ ដើម្បីធានាបានប្រសិទ្ធភាពការងារនាពេលអនាគតបន្ថែមទៀតទាក់ទិននឹងបញ្ហាគ្រឿងញៀន។ លោក បញ្ជាក់ថា បេសកកម្មរបស់កម្លាំងក្នុងនាមមន្ត្រីអនុវត្តច្បាប់ ពិសេសមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនតែម្តង គឺត្រូវផ្អែកតាមស្ថានភាពជាក់ស្តែងកម្ពុជា ដែលនៅតែទទួលរងគ្រោះ ដោយការចរាចរគ្រឿងញៀនឆ្លងកាត់ពីតំបន់ត្រីកោណមាស។

ដើម្បីពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បានជំរុញកម្លាំងប្រតិបត្តិការព្យាយាមច្បាមមុខសញ្ញាអ្នកពាក់ព័ន្ធ ដោយត្រូវប្រឹងប្រែងស្រាវជ្រាវអនុវត្តដីកាដែលនៅសេសសល់ ហើយភ្ជាប់នឹងការបង្កើនកិច្ចសហការល្អជាមួយមន្រ្តីតាមមូលដ្ឋាន ក៏ដូចជាត្រូវរៀបចំបញ្ជីនិងក្ដាប់ឱ្យបាននូវគោលដៅដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន។

បន្ថែមពីនេះ គឺបន្តកែលម្អការងារផ្នែករដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស ត្រូវយកវិន័យរបស់កងកម្លាំងនគរបាលជាតិ ជាគោល និងពង្រឹងការគ្រប់គ្រងលំហូរឯកសារចូល-ចេញឱ្យបានត្រឹមត្រូវ និងច្បាស់លាស់នៅតាមការិយាល័យជំនាញនីមួយៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម