ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ណែនាំសន្ដិសុខឯកជន បង្កើនការល្បាតតាមបុរី ដើម្បីការពារទ្រព្យសម្បត្តិអតិថិជន
យកឱកាសនៃពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៧១ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់យាមល្បាតនៅតាមគោលដៅរបស់ខ្លួន ពិសេសនៅតាមបុរី ដើម្បីការពារទ្រព្យសម្បត្តិជូនអតិថិជន។

ការណែនាំនេះខណៈមានការអះអាងថា មួយរយៈពេលចុងក្រោយ បទល្មើសគាស់យកទ្រព្យសម្បត្តិតែងកើតមាននៅក្នុងបុរី។ ដូច្នេះ ភ្នាក់ងារសន្ដិសុខឯកជននៅគោលដៅទាំងអស់នោះ ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត។
ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខែមេសាខាងមុខនេះ ប្រជាពលរដ្ឋនឹងទៅស្រុកកំណើត ឬទៅដើរកម្សាន្ដ, ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានប្រាប់ឱ្យភ្នាក់ងារសន្តិសុខឯកជនយកចិត្តទុកដាក់បង្កើនកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធា្នប់ ក្នុងនោះ នៅតាមបុរី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ព្រោះថាពួកគាត់ផ្តល់សេចក្តីទុកចិត្តជូនភ្នាក់ងារសន្តិសុខឯកជនមើលថែផ្ទះរបស់ពួកគាត់។

ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ចាត់ទុកថា សន្តិសុខឯកជន ជាកម្លាំងជំនួយដល់កម្លាំងសមត្ថកិច្ច ក្នុងការចូលរួមចំណែកថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។

កម្លាំងភ្នាក់ងារសន្តិសុខឯកជន ត្រូវបង្ការទប់សង្កាត់បទល្មើស និងរាយការណ៍ដល់អាជ្ញាធរសមត្ថកិច្ចដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសឱ្យទាន់ពេលវេលា ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ និងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។ ជាការបន្ថែមរបស់ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់