Connect with us

ចរាចរណ៍

មួយសប្តាហ៍ ពលរដ្ឋ៨២៧​នាក់ ល្មើសបម្រាមគោចរម៉ោង​៨យប់ដល់ម៉ោង៣ទៀបភ្លឺ

បានផុស

នៅ

នៅក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ មានពលរដ្ឋចំនួន៨២៧នាក់ បានល្មើសបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីម៉ោង ៨យប់ដល់ម៉ោង ៣ទៀបភ្លឺ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ចាប់ពីថ្ងៃទី៦ រហូតមកដល់ព្រឹកថ្ងៃទី១២ ខែឧសភា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋដែលបានល្មើសនឹងបម្រាម​គោចរចំនួន ៨២៧នាក់ ក្នុងនោះធ្វើការសាកសួរនៅតាមអធិការដ្ឋានខណ្ឌចំនួន១៨នាក់ធ្វើការណែនាំអប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន៥៨៦នាក់បញ្ជួនទៅធ្វើចត្តាឡីស័កចំនួន២១៤នាក់ ធ្វើការពិន័យអន្តរកាលចំនួន៥នាក់និងបញ្ជួនទៅតុលារការចំនួន២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា សមត្ថកិច្ចនៅតែបន្តអនុវត្តល្បាតតាមតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងជាប្រចាំ​ពិសេសអនុត្តបម្រាមគោចរពេលយប់ពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺតាមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ស ថេត ស្នងការរាជធានីភ្នំពេញ។

ក្នុងនោះមានការចល័តកងកម្លាំងសមត្ថកិច្ចរាល់យប់នៅគ្រប់ខណ្ឌដែលដឹកនាំដោយស្នងការរងដើម្បីត្រួតពិនិត្យការអនុវត្តបម្រាមគោលចរនេះ។

អ្នកនាំពាក្យស្នងការរាជធានី ក៏អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានខ្ជាប់ខ្ជួនចៀសវាងការផាកពិន័យ ក្នុងពេលរាដែលសមត្ថកិច្ចចុះល្បាតគ្រប់កន្លែង៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៩ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម