ព័ត៌មានជាតិ
អាជ្ញាធរនឹងមានវិធានការធម៌ក្តៅ ពិន័យលើអាជីវករ និងពលរដ្ឋណា មិនពាក់ម៉ាស់ និងជួបជុំគ្នាច្រើន
ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធចុះពិនិត្យ និងសិក្សានៅផ្សារបានលុង ក្នុងក្រុងបានលុង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នេះ អាជ្ញាធរខេត្តនឹងធ្វើការផាកពិន័យធ្ងន់ធ្ងរជាងមុនទៅលើអាជីវករណាដែលមិនពាក់ម៉ាស់ និងពាក់ម៉ាស់មិនត្រឹមត្រូវ ព្រមទាំងប្រជាពលរដ្ឋណាដែលជួបជុំគ្នាច្រើនខុសពីការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ហើយការផាកពិន័យនេះ គឺធ្ងន់ធ្ងរជាងលើកមុន ព្រោះក្នុងគោលបំណងមិនឲ្យមេរោគកូវីដ-១៩ ឆ្លងរាលដាលទាំងអ្នកលក់និងទាំងអ្នកទិញ។

ការផាកពិន័យលើអាជីវករផ្សារបានលុង នៅពេលនេះ នៅមិនទាន់ពិន័យជាប្រាក់មានចំនួនច្រើននោះទេ ដោយសារមានការយោគយល់ដល់ប្រជាពលរដ្ឋ តែឥឡូវនេះជំងឺកូវីដ-១៩ បំប្លែងថ្មី ជាប្រភេទដែលតា(Delta) បានកំពុងរាលដាលខ្លាំងក្នុងសហគមន៍ ដូច្នេះអាជ្ញាធរខេត្ត នឹងអនុវត្តច្បាប់ផាកពិន័យតែម្ដង ទៅលើអ្នកមិនពាក់ម៉ាស់ និងការជុំគ្នាច្រើននៅកន្លែងសាធារណៈ ពិសេសក្នុងពេលឲ្យអាជីវករបើកលក់ដូរនៅផ្សារបានលុងឡើងវិញ អាជីវករត្រូវអនុវត្ដកាតព្វកិច្ចពាក់ម៉ាស់ និងត្រូវអនុវត្ដវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ គឺ ៣កុំ និង៣ការពារ។

មុននឹងចុះធ្វើការផាកពិន័យ អាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្ដែអាជីវករមួយចំនួនតូចមិនអនុវត្ដតាម ទើបអាជ្ញាធរអនុវត្ដទៅតាមផ្លូវច្បាប់ ខណៈដែលការមិនពាក់ម៉ាស់នេះ សង្កេតឃើញថា មានអាជីវករប្រមាណ៥ភាគរយប៉ុណ្ណោះ ដែលពួកគាត់មិនអនុវត្តតាមច្បាប់៕
អត្ថបទ ៖ វុទ្ធឦសាន




-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


