Connect with us

ចរាចរណ៍

រថយន្ត​ធុនធំ បុក​ក្របី​រួច​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​សណ្តោង​រ៉ឺម៉ក​ បណ្តាល​ឲ្យ​ឆេះ​ នៅ​ស្រុក​ពួក​

បានផុស

នៅ

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​TRAILER បោះពួយ​លឿន​ទៅបុក​សត្វ​ក្របី រួច​រ៉េ​ចង្កូត​ទៅបុក​រថយន្ត​សណ្តោង​រ៉ឺម៉ក បណ្តាល​ឲ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​របួស​មនុស្ស​២​នាក់​។ ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១២និង​៥០​នាទី​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២១​លើផ្លូវ​ជាតិ​លេខ​៦ បង្គោល​គីឡូម៉ែត្រ​លេខ​៣៣០ ៣៣១ ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពក ខេត្តសៀមរាប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុកពួក បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​TRAILER​ពាក់​ស្លាក​លេខ​កំពង់ចាម​3A.8132 សណ្តោស​ស៊ឺ​មី​រ៉ឺម៉ក​ពាក់​ស្លាក​លេខ ភ​.​ព​4A.8127 បើកបរ​ដោយ​ឈ្មោះ អាំ ធា​រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​ចម្លាក់ ឃុំ​ក​ញ្ជូ ស្រុក​ឈ្លូង ខេត្តក្រចេះ ដឹក​មនុស្ស​១​នាក់​ឈ្មោះ ​អាំ ដា​រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ឃុំ ជាមួយគ្នា ពី​កើតទៅ​លិច​បាន​បុក​ជាមួយ​សត្វ​ក្របី​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង ហើយ​រថយន្ត​រ៉េ​ចង្កូត​ទៅបុក​រថយន្ត​មួយទៀត ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ​កំពង់ចាម​3B.0773 សណ្តោង​ស៊ឺ​មី​រ៉ឺម៉ក​ពាក់​ស្លាក​លេខ ភ្នំពេញ​4A2947 ពណ៌​ខៀវ​បើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​គេចខ្លួន បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត​ពេល​បុក​ហើយ​រថយន្ត​ទាំង​២ គ្រឿង​បាន​ឆេះ​តែម្តង​។ លោក​បន្តថា ករណីនេះ​បណ្តាល​ឲ្យ​របួស​មនុស្ស​ចំនួន​២​នាក់​ ១.ឈ្មោះ ​អាំ ធា​រី ២. ឈ្មោះ ​អ្នក ដា​រី បាន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពួក​។​

លោក​បញ្ជាក់​ថា ករណីនេះ​បាន​ខូចខាត​ថយ​ន្ត​ទាំង​២​គ្រឿង​ធ្ងន់ ​និង​ងាប់​ក្របី​ញី​១​ក្បាល​។​ លោក​បញ្ជាក់ទៀតថា មូលហេតុ​ដោយ​សត្វ​ក្របី​រត់​ឆ្លង​ផ្លូវ​និង​អ្នកបើកបរ​រថយន្ត​TRiALR​បើកបរ​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​។​ ក្នុង​ពេល​កំពុង​កើតហេតុ​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្ត​មួយគ្រឿង ​បាន​ជួយ​អន្តរាគមន៍​ប្រើប្រាស់​ទឹក​អស់​៣​ឡាន និង​បាន​រលត់​ទាំងស្រុង​នៅ​ម៉ោង​២​និង​៣០​នាទី​ថ្ងៃ​ដដែល​។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ បាន​អូស​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ពួក ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​

អត្ថបទ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦០ នាទី មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម