ចរាចរណ៍
បែនទម្លាក់ទ្រុងរថយន្ដមិនធ្លាក់ យកដែកទៅគោះបូម ធ្លាក់សង្កត់កៀបជាប់ស្លាប់ភ្លាមៗ
បុរសជាអ្នកបើករថយន្ដដឹកដីម្នាក់ ត្រូវបានទ្រុងរថយន្ដធ្លាក់កៀបជាប់ស្លាប់ភ្លាមៗ ខណៈដែលដឹកដីយកទៅចាក់រួចហើយ បែនទម្លាក់មកវិញ តែមិនធ្លាក់ក៏យកដែកទៅគោះបូមបែនស្រាប់តែធ្លាក់មកសង្កត់កៀបជាប់បណ្តាលឱ្យស្លាប់ភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប៉ុន កុល ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើករថយន្តដឹកដី ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុបុរសខាងលើត្រូវបានគេជួលដឹកដីយកទៅចាក់លប់ក្បែរផ្ទះដែលបានទឹកដក់ ខណៈដឹកជើងទីពីរ ពេលបែនចាក់ដីរួច ក៏បែនទម្លាក់ទ្រុងមកវិញ តែមិនធ្លាក់ក៏ចុះយកដែកមកគោះបូមបែន។ ភ្លាមនោះស្រាប់តែធ្លាក់ទ្រុងមកសង្កត់គាបជាប់តែម្តង។

ប្រភពដដែលបានបន្តថា ភ្លាមនោះបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរបាននាំគ្នាយកដូយមកជួយគាស់ដើម្បីយកចេញ ដោយប្រើរយៈពេលជាងកន្លះម៉ោងទើបគាស់យកជនរងគ្រោះចេញបាន តែអកុសល់ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ តែដោយការគ្រោះថ្នាក់នេះ ជាការឆ្វេសប្រហែសខ្លួនឯងមិនប៉ះពាល់ដល់អ្នកដទៃទើបប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


