Connect with us

ចរាចរណ៍

រថយន្តបើកបុកម៉ូតូ ហើយបន្តទៅបុកគោយន្តកន្ត្រៃទៀត បណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់៧នាក

បានផុស

នៅ

រថយន្ត​១​គ្រឿង​ បើក​ខ្វះ​ការប្រុងប្រយ័ត្ន​ ស្រាប់តែ​បើក​ទៅបុក​ម៉ូតូ​ហើយ​បន្ត​ទៅបុក​គោយន្ត​កន្ត្រៃ​ទៀត​ បណ្តាល​ឲ្យ​ស្លាប់​២​នាក់ ​និងរបួសធ្ងន់​៧​នាក់​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ កាល​ពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្រៅ​ទីប្រជុំជន ត្រង់ចំណុច​ខាងកើត​ស្ពាន​អូរ​ឬ​ស្សី ប្រហែល​៥០​ម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នោះ​ មាន​រថយន្ត​១​គ្រឿង​ម៉ាក​HIGHTLANDER ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-5046​អ្នកបើក​មាន ឈ្មោះ ណែ ពុំ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ នៅ​ភូមិ​ប៉ោយ​តា​ប៉ែន ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ ពី​កើ​តទៅ​លិច​លុះ​បើក​ដល់​ចំណុច​កើតហេតុ​នោះ​

ស្រាប់តែ​បើក​ទៅបុក​ម៉ូតូ​១​គ្រឿង ម៉ាក​ទ្រី​ម​សេរី​១៩៩៩ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ពេញ​ពីក្រោយ អ្នកបើក​មាន ឈ្មោះ សឿន តុលា​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ទ្រ​យោង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​ខេត្ត បន្ទាយមានជ័យ បណ្តាល​ឲ្យ​របួស​ជើងឆ្វេង​ធ្ងន់។

លោក​វរសេនីយ៍ឯក បាន​បន្ត​ថា រថយន្ត​មិនបាន​ឈប់​បម្រុង​បើក​គេច​ ហើយ​បន្ត​ទៅបុក​ជាមួយ​គោយន្ត​កន្ត្រៃ​១​គ្រឿង​ទៀត បើក​ពី​លិចទៅ​កើត​អ្នកបើក​គោយន្ត​មាន ឈ្មោះ ក្រិ​ញ ជុំ​ភេទ ប្រុស​អាយុ ៣៥​ឆ្នាំ​នៅ​ភូមិ​ឡោ​តេ ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ បណ្តាល​ឲ្យ​ស្លាប់​២​នាក់​នៅនឹងកន្លែង​កើតហេតុ អ្នកបើក​គោយន្ត​និង​អ្នក​រួម​ដ​ណើ​រ​ម្នាក់​ជា​ប្រពន្ធ ចំណែក​កូនប្រុស​អាយុ​១២​ឆ្នាំ របួសធ្ងន់ ចំពោះ​អ្នកបើ​ រថយន្ត​និង​អ្នករួមដំណើរ​សរុប​៥​នាក់​របួសធ្ងន់​សរុប​អ្នករបួសធ្ងន់​៧​នាក់​។ ​ក្រោយពី​កើតហេតុ​ហើយ​អ្នករងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​និង​មន្ទីរពេទ្យបង្អែក​ខេត្ត មិត្ត ភាព កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូរី ។

​លោក​វរសេនីយ៍​ឯក មាស ប្ញ​ទ្ធី បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​នេះ​បណ្តាលមកពី​អ្នកបើករថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​អ្នក​គោយន្ត​ កន្ត្រៃ​បត់​ឆ្វេង​ប្តូរ ទិស​មិន​ប្រយ័ត្ន​។​ ម៉ូតូ​គោយន្ត​និង​រថយន្ត​ត្រូវ​នគរបាល​ជំនាញ​ យកមក​រក្សាទុក​នៅ​អ​ធិការដ្ឋាន​នគរបាល​ស្រុក ក្រោយពី​ពិនិត្យ​និង​វាស់វែង​រួច ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម