ចរាចរណ៍
រថយន្ត TOYOTA HILUX VIGO ប្រលះបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើមនៅក្នុងបរិវេណបឹងកក់
ភ្នំពេញ ៖ រថយន្តTOYOTA HILUX ,VIGOមួយដើមបោះពួយក្នុងល្បឿនលឿនខណៈផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលចង្កូតឡើងលើខឿនផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ១ដើមបណ្ដាលឲ្យបាក់ដួលរលំសង្កត់លើរបង ឯរថយន្តខ្ទេចមួយកំណាត់មុខលេងទៅរួច។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកញ្ញាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវR5 ក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត TOYOTA HILUX VIGO មួយគ្រឿង ពណ៌ស្ករពាក់ស្លាកលេខកំពង់ចាម2A-6262ធ្វើដំណើរតាមបណ្ដោយផ្លូវ R5 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើជូននិងផ្លូវកោងបួងចង្កូតមិនទាន់រេចង្កូតមកខាងស្តាំដៃឡើងលើខឿនផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ១ដើមបណ្ដាលឲ្យបាក់រលំសង្កត់លើរបង ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។បន្ទាប់មកតែកុងរថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងមានសន្តិសុខក្រុមហ៊ុនចុះមកពិនិត្យនៅកន្លែងកើតហេតុដោយរង់ចាំម្ចាស់រថយន្តចូលមកដោះស្រាយជាមួយក្រុមហ៊ុនដើម្បីបញ្ចប់រឿង៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


