ចរាចរណ៍
បើកម៉ូតូបុកខឿនចិញ្ជើមផ្លូវបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
យុវជនម្នាក់ដោយសារតែបើកម៉ូតូបោះពួយមិនប្រយ័ត្នក៏ទៅយបុកខឿនចិញ្ចើមផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅកន្លែងតែម្តង។
ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងកាលពីនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ចំណុចរង្វង់មូលគួចកាណុង កែងផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ លឹម តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិបឹងណាញ ឃុំឈូក ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូតែម្នាក់ឯងដោយជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ធ្វើដំណើរពីលិចមកកើតតាមផ្លូវ៧០លុះពេលដល់កន្លែងកើតហេតុក៏បានបុកនិងខឿនចិញ្ចើមផ្លូវបណ្ដាលឲ្យដួលបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ទៅឱ្យម្ដាយបង្កើតមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
អត្ថបទ៖ រស្មី

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


