Connect with us

ចរាចរណ៍

រថយន្ត Rolls Royce មិន​ស្គាល់​ម្ចាស់ ជួប​គ្រោះថ្នាក់​តាម​ផ្លូវ មិនបង្កឱ្យមានអ្នករងរបួស

បានផុស

នៅ

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកRolls Royce មួយគ្រឿងសង្ស័យម្ចាស់បើកលឿនបានជ្រុលចង្កូតទៅបុកក្បាលព្រួញ​ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរងការខូចខាតអស់មួយកង់ រួមទាំងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី ឯរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ សំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខក្រុមហ៊ុន ប៊ូយ៉ុងបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Rolls Royce ពណ៌សមួយគ្រឿងពាក់ស្លាកលេខកម្ពុជា-MR-IDOL ធ្វើដំណើរទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបន្តិច សង្ស័យម្ចាស់បើកលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរងការខូចខាតអស់មួយកង់ រួមទាំងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមរាបដល់ដី។ ឯរថយន្តផ្ទប់ជាប់ជាមួយទ្រូវផ្លូវខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

អត្ថបទ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម