ចរាចរណ៍
រថយន្តកាមេរី ស្លាប់មនុស្ស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ ៤
ខេត្តព្រះសីហនុ៖ មនុស្សចំនួន៣នាក់បានស្លាប់បាត់បង់អាយុជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកកុងតឺណ័រ និងរថយន្តគ្រួសារ។ ហេតុការណ៍បានកើតមានឡើងនៅ ម៉ោង២២:១០នាទី ថ្ងៃទី១៥ខែតុលាឆ្នាំ២០២១នៅ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២០៥-២០៦ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៌នេះកើតឡើង រវាងរថយន្ដ ០១គ្រឿងម៉ាក CAMERY ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2G-4863 បើកក្នុងមានទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ រថយន្ដធន់តូចនេះបានរេចង្កូតមកខាងឆ្វេងដៃ មកបុករថយន្ដធន់ធំ ០១គ្រឿង ម៉ាកTRACTOR ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ3B-8484 បើកក្នុងទិសដៅផ្ទុយគ្នា។


សមត្ថកិច្ចបានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៌នេះបណ្ដាលឲ្យមនុស្សស្លាប់០៣នាក់ ០១.មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ(ប្រុស)០២.មិនស្គាល់អត្តសញ្ញាណ អ្នករួមដំណើរ(ស្រី)០៣.ឈ្មោះ សួង លីប ភេទប្រុស អាយុ២១ឆ្នាំ អ្នករួមដំណើរ រថយន្ដCAMERY របួសធ្ងន់(ស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ)។ ដោយឡែកអ្នកបើកបររថយន្តធន់ធំបានចុះដីរត់គេចខ្លួនបាត់ស្រមោល។
សាកសពកំពុងតែស្រាវជ្រាវស្វែងរកសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណៃ រីឯវត្តុតាងបាន យកមករក្សាទុក្ខបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


