ចរាចរណ៍
បុរសម្នាក់បើករថយន្តស៊េរីទំនើប ជ្រុលទៅបុកបង្គោលភ្លើង និងជញ្ជាំងឃ្លាំងលក់រថយន្ត រងការខូចខាតយ៉ាងដំណំ
បុរសម្នាក់ រួមដំណើរដោយនារីម្នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមពេញទំហឹង ហើយបានបោកទៅនឹងបញ្ជាំងឃ្លាំងលក់រថយន្តមួយកន្លែង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបង្កឲ្យមានអ្នករបួសឡើយ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង ៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ នៅចំណុចមុខឃ្លាំងលក់រថយន្តមួយកន្លែង ជាប់នឹងរង្វង់មូល (នាងកេណ) តាមបណ្ដោយផ្លូវ OCIC ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់ រួមដំណើរដោយនារីម្នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកម្ពុជា MONIKA 09 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿន លឿន លុះដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងស្ដាំដៃ ជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមពេញទំហឹង បណ្តាលឲ្យរថយន្តទៅបោកនឹងជញ្ជាំងឃ្លាំងលក់រថយន្ត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ រថយន្តបង្ក រងការខូច ខាតស្ទើរទាំងស្រុង។ បន្ទាប់មកអ្នកបើកបរ និងអ្នករួមដំណើរ បានចុះពីលើរថយន្ត ហើយយកស្លាកលេខរថយន្តយកទៅជាមួយ រួចគេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ បន្ទាប់មកក៏ឃើញម្ចាស់រថយន្ត បានមកកន្លែងកើតហេតុវិញ រួចសមត្ថកិច្ចឲ្យធ្វើការសម្របសម្រួល ជាមួយម្ចាស់ឃ្លាំងលក់រថយន្ត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
អត្ថបទ៖ សុខា





-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៥ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម