ស្លាប់៥នាក់ទាំងព្រឹក ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកមោងឫស្សី​
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

ស្លាប់៥នាក់ទាំងព្រឹក ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកមោងឬស្សី

បានផុស

នៅ

នៅ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង៥និង១៥នាទីព្រឹក នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ដែល​កំពុង​ស្ថាបនា មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង ស្ថិតនៅ​ចំណុចក្រុមទី​៧ ភូមិ​មោង ឃុំ​មោង ស្រុក​មោងឬស្សី ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​គ្រោះថ្នាក់ចរាចរណ៍​នេះ ​គឺ​បានកើត​ឡើង​រវាង​រថ​យន្ត​១​គ្រឿង​ម៉ាក ហ៊ី​ណូ ធុន​ដឹកជញ្ជូនពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A.1566 អ្នក​បើ​កបរមិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​) បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​ពេលមកដល់​ចំណុច​កើ​ត​ហេតុ​ខាង​លើ បាន​បុក​នឹង​រថយន្ត​១​គ្រឿងម៉ាក នី​ស​សាន់ ធុន​ដឹកទំនិញ ពាក់​ស្លាក​លេខ បាត់ដំបង 2B.2211​អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ (​ស្លាប់​) ដែល​កំពុងបើកបរ​ច្រាស់ទិស​គ្នា ។​

ក្រោយពេល​សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​គឺមាន​មនុស្ស​ស្លាប់ចំនួន៥នាក់​ប្រុស ដោយ​កៀប​ជាប់​ក្នុង​រថយន្ត​ទាំងអស់ និង​រងរបួស​ធ្ងន់​១​នាក់ ប្រុស បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឬ​ស្សី​ហើយ ។​

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ចរាចរណ៍​ខេត្ត កំពុង​ចុះទៅ​អន្តរាគមន៍​ដោយសារតែ​សព​មនុ​ស្សទាំង​៥​នាក់ ត្រូវ​កៀប​ជាប់​មិនទាន់​យកចេញ​បាន​នៅឡើយ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services