Connect with us

ចរាចរណ៍

រថយន្ត Ford Ranger បុកម៉ូតូនៅចំណុចផ្លូវបំបែកបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

បានផុស

នៅ

បុរសម្នាក់បើក​រថយន្ត​មួយគ្រឿង​ម៉ាក Ford Ranger ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០២១ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ម្នាក់ កាលពី​វេលា​ម៉ោង​១០និង​៥០​នាទី​យប់ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុច​ច្រមុះ​ជ្រូក​ក្បាលថ្នល់ តាម​បណ្ដោយ​ផ្លូវ​២៧១ កែង​ផ្លូវ៦០ម៉ែត្រ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​ហេតុ​នោះ គេ​ឃើ​ញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាកហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ1IZ-3614 ធ្វើដំណើ​រ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ទិសដៅ​ពី​ត្បូង​មក​ជើ​ង និង​បាន​ឆ្លងកាត់​ផ្លូវ​២៧១ ពាក់កណ្ដាល​ផ្លូវ ក៏ត្រូវ​រថយន្ត​ស៊េរី​ទំនើ​ប​ម៉ាក Ford Ranger ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ2BD-0979 បើ​កបរ​ដោយ​បុរស​ម្នាក់ និង​នារី​ម្នាក់​រួម​ដំណើ​រ​ជាមួយ តាម​បណ្ដោយ​ផ្លូវ​២៧១ ទិសដៅ​ពី​កើ​ត​មក​លិចក្នុង​ល្បឿន​លឿន​ល្មម ហើ​យ​បុក​ម៉ូតូ​ជនរងគ្រោះ​ពី​ចំហៀង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ម្ចាស់​ម៉ូតូ​រងរបួស​បាក់​ជើ​ង​ម្ខាង ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ។ ចំណែក​ភាគី​រថយន្ត Ford Ranger បានចុះពីរថយន្ដចេញពី​កន្លែង​កើតហេតុ​បាត់ស្រមោល។

ក្រោយ​កើ​ត​ហេតុ ដោយមិនមាន​ភាគី​រថយន្ត និង​ភាគី​ម៉ូតូ​​ចុះមក​សម្របសម្រួល​គ្នា​ ទើ​ប​សមត្ថកិច្ច​មូលដ្ឋាន​ស​ម្រេច​ឲ្យ​ផ្នែក​ជំនាញ​ចរាចរណ៍​ចុះវាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នាពេល​ក្រោយ៕

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៦ នាទីutes មុន

ធន់ រិទ្ធី ប្រាប់​ពី​សុខភាព​ និង​អាកាសធាតុ​ក្រោយ​ទៅ​ដល់​សហរដ្ឋអាមេរិក​

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

វប្បធម៌ ជំនឿ១៤ នាទីutes មុន

រាជបណ្ឌិត្យសភាកម្ពុជា យកល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ទៅលេងកម្សាន្តក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

យុវជនគួរចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីលើកកម្ពស់សង្ក្រាន្តខ្មែរ!

បុណ្យចូលឆ្នាំ
សន្តិសុខសង្គម១៨ នាទីutes មុន

នគរបាលខេត្តកំពត នឹងដាក់ពង្រាយកម្លាំងជាង១ពាន់នាក់ដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម