ចរាចរណ៍
ជិះម៉ូតូប្រដេញគ្នាទៅសាលា ជ្រុលបុករថយន្តឈប់ស្ងៀមពីក្រោយរបួស៣នាក់
យុវសិស្សចំនួន០៣នាក់ បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជិះម៉ូតូប្រដេញគ្នាទៅសាលារៀន ហើយជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េកំពុងឈប់ស្ងៀមលើចិញ្ចើមផ្លូវ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចំណុចភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងរងគ្រោះទាំង៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-1503 ជិះពីជើងទៅត្បូង ឆ្ពោះទៅសាលារៀនពងទឹក បើកប្រដេញគ្នាជាមួយម៉ូតូសិស្សសាលាដូចគ្នាមួយគ្រឿងទៀត លុះដល់ចំណុចកើតហេតុ គេចមិនទាន់ក៏ជ្រុលបុកពីក្រោយរថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-2340 កំពុងឈប់ស្ងៀមនៅចិញ្ចើមផ្លូវ បណ្តាលឲ្យបោកផ្ទប់រងរបួសធ្ងន់២នាក់ និងស្រាលម្នាក់។

ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានទំនាក់ទំនងទៅរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីដឹកជនរងគ្រោះទៅសង្ក្រោះនៅមន្ទីរពេទ្យ៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


