ចរាចរណ៍
បើកម៉ូតូក្នុងល្បឿនលឿនដួលបោកក្បាលអូសទៅបុកម៉ូតូមួយគ្រឿងទៀតស្លាប់ភ្លាមៗ
បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើកបរម៉ូតូធុនធំក្នុងល្បឿនលឿន បណ្តាលឲ្យដួលបោកក្បាលអូសទៅបុកម៉ូតូមួយគ្រឿងទៀតស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់រងរបួសស្រាល។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៥៨នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លើផ្លូវលេខ៣១៤ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដាម៉ាក CB ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ១JC -៣៥៥០ បើកបរដោយឈ្មោះ តូច វាសនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរយោធា រស់នៅភូមិ វាលយន្ដ ក្រុងស្វាយរៀង បើកបរពីលិចទៅកើត មិនពាក់មួកសុវត្ថិភាព។

ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើក៏បុកទួលថ្នល់ទើបតែអ៊ុត ដួលបោកអូសមនុស្សខ្ទាតចូលម៉ូតូមួយគ្រឿងទៀតម៉ាកLet’s ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ១DD-៨៥៩២ បើកបរដោយឈ្មោះ ថន ស្រីលក្ខណ៍ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកអេស៊ីលីដា រស់នៅភូមិរោងបន្លែ ក្រុងស្វាយរៀង ដែលធ្វើដំណើរពីកើតទៅលិច (ពាក់មួកសុវត្ថិភាព) បណ្តាលឲ្យអ្នកបើកបរម៉ូតូធំស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង និងអ្នកបើកបរម៉ូតូម៉ាកLet’s រងរបួសស្រាល ម៉ូតូខូចខាតស្រាល ។

ក្រោយពីកើតហេតុភ្លាមៗ គេឃើញសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងនិងសម្រួលចរាចរណ៍ រីឯមធ្យោបាយទាំង២យកទៅរក្សាទុកនៅអធិការក្រុងស្វាយរៀង ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ និងអ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ចំពោះសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖ ភក្ដី



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?