ចរាចរណ៍
ម៉ូតូពីរគ្រឿងបុកគ្នាបណ្ដាលឲ្យយុវជនម្នាក់ស្លាប់និង៣នាក់ទៀតរងរបួស
យុវជនម្នាក់បានស្លាប់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ធ្ងរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលភាគីទាំងសងខាងបានធ្វើដំណើរដោយម៉ូតូហើយបានបុកគ្នាចំពីមុខ។
យោងតាមប្រភពពីលោកអនុសេនីយ៍ឯក ហ៊ុល ផាន់ណា ប្រធានផ្នែកដោះស្រាយវិវាទចរាចរណ៍នគរបាលខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មីថា កាលពីវេលាម៉ោង២៣និងនាទីយប់ ថ្ងៃទី២១ ខែមករា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូនៅលើកំណាត់ផ្លូវលេខ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង៣នាក់ទៀតរងរបួស។

លោក ហ៊ុល ផាន់ណា បានរៀបរាប់ពីហេតុការណ៍គ្រោះថ្នាក់នេះថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ឌៀប ដាំង ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មករផលិតដបទឹកសុទ្ធ និងមានស្រុកកំណើតភូមិដូននាគ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បើកបរម៉ូតូសេ១២៥ពណ៍ខ្មៅសេរី០២២ពាក់ស្លាកលេខភ្នំពេញ១JD៣៦៣៧ឌុបយុវជនម្នាក់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣៦៩ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចភូមិព្រះពន្លា សង្កាត់ព្រែកប្រា ក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១X៣៤០៧ ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យជនរងគ្រោះឈ្មោះ ឌៀប ដាំង បានស្លាប់នៅនឹងកន្លែង ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់រួមទាំងអ្នកជិះពីក្រោយជនរងគ្រោះ។

លោក ផាន់ណា បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយភាគីម្ខាងដែលបើកបររំលោភមកចំណែកផ្លូវម៉ូតូជនរងគ្រោះ។ ហើយមកដល់ពេលនេះនគរបាលកំពុងស្វែងរកភាគីបង្កដែលកំពុងគេចខ្លួន៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៥ ម៉ោង agoអគ្គិភ័យកើតឡើងជាង៧០០លើក បង្កឱ្យមនុស្សស្លាប់របួសជាង៧០នាក់និងបំផ្លាញផ្ទះជាង៦៧០ខ្នង


