Connect with us

ចរាចរណ៍

រថយន្តពាក់ស្លាកលេខរដ្ឋ បើកបត់ឆ្លងផ្លូវត្រូវម៉ូតូបុកបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់​

បានផុស

នៅ

​រថយន្ត​TOYOTA TACOMA មួយគ្រឿង​ពាក់​ស្លាក​លេខ​រដ្ឋ បើក​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវបុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ពី​ចំហៀង​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​បោក​នឹង​ថ្នល់​រងរបួស​ធ្ងន់​។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង៤០នាទី​យប់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០២២ នៅ​តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​រិទ្ធី កែង​ផ្លូវ​១០១៥ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត TOYOTA TACOMA ពណ៌​ស មួយគ្រឿង​ពាក់​ស្លាក​លេខ​រដ្ឋ​13-2-0403​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​រិទ្ធី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បត់​ឆ្វេង​ដៃ​ទៅ​ផ្លូវ១០១៥ ទើប​បត់​បាន​ពាក់កណ្ដាល​ផ្លូវ ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​MXKING​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1IN-9030​ជិះ​ដោយ​បុរស​ម្នាក់​បញ្ច្រាស​ទិសដៅ​គ្នា​ ជ្រុល​បុក​ពី​ចំហៀង​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​បោក​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់​។​ ភ្លាមនោះ​ក៏មាន​រថយន្ត​សង្គ្រោះបន្ទាន់​បានមក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម