ចរាចរណ៍
រថយន្តដឹកថ្មក្រឡាប់ផ្ងាជេីងកណ្ដាលផ្លូវជាតិលេខ៣
រថយន្តបែនដឹកថ្មមួយគ្រឿងបេីកលឿនចាប់ហ្វ្រាំងមិនជាប់គេចពីរថយន្តនៅខាងមុខបួងចង្កូតឡេីងសួនច្បារពុះចែកទ្រូងផ្លវក្រឡាប់ផ្ងាជេីងចាក់ថ្មបិតផ្លូវម្ខាងស្ទះចរាចរណ៍យ៉ាងខ្លាំងនៅផ្លូវជាតិលេខ៣។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខវត្តស្លែង តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តបែនដឹកថ្ម ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ KPS 2198 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុដោយសារមានរថយន្តជាច្រេីនកំពុងឈប់ចាំស្តុបក៏បានបួងចង្កូតមកខាងឆ្វេងដៃឡេីងសួនពុះចែកទ្រូងផ្លូវក្រឡាប់ចាក់ថ្មចោលពេញផ្លូវបិទចរាចរណ៍ទាំងស្រុងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។

ជុំវិញករណីខាងលេីនេះមិនបង្កឲ្យមនុស្សរងរបួសនោះទេ រងការខូចខាតតែរថយន្តនិងដេីមឈេីដែលដាំនៅសួនច្បារតែប៉ុណ្ណោះ។
ក្រោយកេីតហេតុសមត្ថកិច្ចបានហៅគ្រឿងចក្រកៀថ្មចេញដេីម្បីឲ្យចរាចរណ៍ធម្មតាវិញ និងទាក់ទងទៅសមត្ថកិច្ចជំនាញមកស្ទូចរថយន្តខាងខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


