ចរាចរណ៍
រថយន្តស្ទូចដាច់ហ្វ្រាំងបុករះរថយន្តនិងម៉ូតូស្លាប់មនុស្ស៤នាក់នៅខេត្តព្រះសីហនុ
យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៤នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម ខណៈមនុស្សផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តប្រភេទស្ទូចបើកផ្លូវចុះចំណោតដាច់ហ្វ្រាំងហើយបុករះរថយន្តនិងម៉ូតូរួចបន្តទៅបុកចូលអគារសំណង់ដែលកំពង់សាងសង់នៅចំពីមុខផ្លូវបំបែកជា៣។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតមានឡើងនៅម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅផ្លូវចំណោតចុះពីឃ្លាំងលើមកភូមិសាស្ត្រផ្លូវអូរពីរ ក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ នៅកន្លែងកើតហេតុគេឃើញជនរងគ្រោះដេកស្លាប់នៅលើដី និងខ្លះនៅគៀបជាប់ក្នុងរថយន្តមើលទៅអាណោចអាធ័មខ្លាំងណាស់ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់នេះ មានមនុស្សស្រីម្នាក់ និងប្រុសចំនួន៣នាក់(ម្នាក់ជាជនបរទេស តាមព័ត៌មានបឋមសាកសពបុរសម្នាក់នោះ ជាជនជាតិកាណាដា) ។ សមត្ថកិច្ចទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនិងអ្នករងរបួសនៅឡើយទេ៕
អត្ថបទ៖ ស៊ុយ ចាន់ធា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


