ចរាចរណ៍
រថយន្ដធុនធំពីរគ្រឿងបុកគ្នាស្លាប់មនុស្ស២នាក់ និងរបួសម្នាក់
មនុស្ស២នាក់បានស្លាប់ និងម្នាក់រងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធន់ធំ២គ្រឿងបុកគ្នា។
ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង ៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមេសា នៅលើផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រ៤៦និង ៤៧នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងនគរបាលខេត្តទទួល បន្ទុកចរាចរណ៍បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមេសា នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងរវាងរថយន្តម៉ាក HYU NDIA ពណ៌ស ពាក់ផ្លាកលេខ ពោធិ៍សាត់3A-0770 ដឹកលៀសបើកបរពីទិសខាងជើងទៅខាងត្បូង អ្នក បើកបរឈ្មោះ សៀវ ប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិពោធិ៍ម្រេះ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងបានស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ ១ឈ្មោះ ជា សុខ ភេទ ប្រុស អាយុ៤៤ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ស្លាប់នៅកន្លែងកើតហេតុ ។ ៣.ឈ្មោះ ម៉ន សំណាង ភេទ ប្រុស អាយុ៣០ឆ្នាំនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរងរបួស ស្រាល ។

លោកស្នងការរងនគបាលខេត្តបានអោយដឹងទៀតថា នៅពេលមកដល់ចំណុចកើតហេតុខាងលើរថយន្តហ៊ីយ៉ាន់ដាយ បានរេចង្កូតទៅបុកជាមួយរថយន្តម៉ាកHINO ពណ៌ ស.ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A- 7514 សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ 4A- 3722 ដែលបានបើកបរច្រាស់ទិសគ្នាពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់ឈ្មោះ និងបានរត់គេចខ្លួនពីកន្លែងកើតហេតុ ។

សពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ធ្វើកំណត់ហេតុប្រគល់ជូនទៅក្រុមគ្រួសារដឹកយកទៅលំនៅឋានធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរ ។
ចំណែករថយន្តទាំង២ ត្រូវបានសមត្ថកិច្ចនគបាលចរាចបានធ្វើការវាស់វែងនិងស្ទូចរថយន្តយកមករក្សាទុកនៅអធិ ការនគរបាលស្រុកកំកំពង់ត្រឡាចរងចាំធ្វើការដោះស្រា យតាមច្បាប់៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


