Connect with us

ចរាចរណ៍

បើក​ម៉ូតូ​ឆ្លង​ផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវ​រថយន្តបុក​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

បានផុស

នៅ

ជនរង​គ្រោះពីរនាក់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវខ្វះ​ការប្រុងប្រយ័ត្ន​ ត្រូវរថយន្ដ​មិនស្គាល់ម៉ាកមួយ​គ្រឿង​បើក​បុកបណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់​។

ករណីនេះបាន​កើតឡើង​នៅព្រលប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១៩​និង​៤៥​នាទី តាម​បណ្ដោយផ្លូវ​ជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៣-៧៤ មុខសាលា​ ជា ស៊ីម តាកែវក្រុង ក្នុងភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​ចរាចរណ៍​ក្រុង​ដូន​កែវ​បាន​ឲ្យដឹងថា រថយន្ត​មិន​ស្គាល់​ម៉ាក បើកបរ​ពីលិចទៅកើត បានបុក​ម៉ូតូម៉ាក​ ស៊ូមមើ ពណ៌​លឿង​ លា​យស ពាក់​ស្លាក​លេខ​តាកែវ1O 5487 បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង បណ្ដាលឲ្យ​អ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែកអ្នករួមដំណើរ​ពីក្រោយស្លាប់នៅកន្លែងកើតហេតុ។សមត្ថ​កិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ វ៉ាត វឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​មុខរបរកសិករ រស់នៅ​ភូមិ​ប្រសាទ ឃុំ​ក្រាំលាវ ស្រុក​បាទី ខេត្តតាកែវ រងរបួស​ធ្ងន់​។ អ្នករួមដំណើរ​ឈ្មោះ វឿន ពៅ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរប​កសិករ រស់នៅ​ភូមិ​សាមគ្គី ឃុំ​អង្គរ​បូរី ស្រុក​អង្គរ​បូរី ខេត្តតាកែវ ស្លាប់​នៅ​កន្លែង​កើតហេតុ​។

ចំពោះ​មូលហេតុ ប៉ូលីសក្រុង​ដូន​កែវ​បញ្ជាក់ថា បណ្តាលមកពី​ភាគី​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​ជួប​ឧប្បត្តិហេតុ​ដូច្នេះ​។​

​បច្ចុប្បន្ន​សព​ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ពែ​ណី ចំណែក​ម៉ូតូ​ត្រូវបាន​យក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ​ដើម្បី​បន្ត​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៕

អត្ថបទ ៖ (​វីរៈ​)​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម