ចរាចរណ៍
នគរបាលពីររូបបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
មន្ត្រីនគរបាលចំនួនពីររូបដោយមា្នក់ជាអធិការរងនគរបាលស្រុកកៀនស្វាយ និងម្នាក់ទៀតជានាយរងប៉ុស្តិ៍នគរបាលដីឥដ្ឋ បានស្លាប់យ៉ាងរន្ធត់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដពីរគ្រឿងបុកគ្នា ក្នុងនោះក៏មាននារី២នាក់ និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ផងដែរ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចទល់មុខវត្តចម្ប៉ាលើ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ ទី១-ឈ្មោះ ហេង សុីថារ៉ូ ភេទប្រុស អាយុជាង៣០ឆ្នាំ ជាមន្រ្តីនគរបាល មានតួនាទីជាអធិការរងស្រុកកៀនស្វាយ។ ទី២ -ឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំជាង មានតួនាទីជានាយរងប៉ុស្ថិ៍ដីឥដ្ឋ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915 បើកបរដោយបុរសម្នាក់រួមជាមួយស្រ្តីម្នាក់ទៀតជាប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចដោយល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក LexusRX350 ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2- 0393 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីចំនួន៤នាក់ ក្នុងនោះមានមន្រ្តីនគរបាល២រូបផងដែរធ្វើក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន រេចង្កូតឆ្លងចូលគន្លងផ្លូវជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីដចំពីមុខពេញទំហឹងផ្លោងខ្ទាតទៅបោកផ្ទប់នឹងរបងបណ្តាលឱ្យមន្រ្តីនគរបាល២រូបបានស្លាប់ ក្នុងនោះក៏មានបុរសម្នាក់ និងស្រ្តី២នាក់ទៀតដែលរួមដំណើរជាមួយបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្រ្គោះអាយុជីវិតភ្លាមៗ។ ដោយឡែកប្តីប្រពន្ធ២នាក់ដែលបើករថយន្តកាមរីហាយប្រ៊ីដ រងរបួសតិចតួច ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំបន្ត។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានធ្វេីការពិនិត្យជុំវិញទីតាំងកើតហេតុរួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍រាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយតាមនីតិវិធី។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ និងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថប៖ សុខា




-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


