ចរាចរណ៍
ថ្ងៃសែនចូលឆ្នាំចិនទី១មានមនុស្សស្លាប់និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ជិត៤០នាក់
នៅក្នុងថ្ងៃសែនចិន និងថ្ងៃចូលឆ្នាំចិនទី១មានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រ ទេសចំនួន៣៧នាក់ ក្នុងនោះស្លាប់៧នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៣០នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យទៀតថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១បានកើតឡើងចំនួន១៤លើកបណ្តាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់១០នាក់ (ស្រី៣នាក់) និងរបួសស្រាល៨នាក់(ស្រី២នាក់)។

ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១១ ខែកុម្ភៈ បានកើតឡើងចំនួន១០លើកបណ្តាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់៩នាក់និងរបួសស្រាល៣នាក់(ស្រី១នាក់)។
ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍និងរបួសធ្ងន់ធ្ងរ ក្រសួងសាធារណការនិងដឹកជញ្ជូនបានដាក់ចេញនូវវិធានការចំនួន១០ចំណុចរួមមានទី១ ត្រូវពាក់មួកសុវត្ថិភាពខ្សែក្រវាត់សុវត្ថិភាពរៀងរាល់ពេលធ្វើដំណើរតាមយានយន្ត។ ទី២ ត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ ទី៣ត្រូវយល់ដឹងនិងគោរពសិទ្ធិអាទិភាព។ ទី៤ ត្រូវត្រួតពិនិត្យយានយន្តឲ្យមានសុវត្តិភាពល្អ។ ទី៥ត្រូវប្រើប្រាស់សម្ភារៈងាយមើលឃើញនៅពេលដើរ ឬជិះកង់។ ទី៦ កុំបើកបរហួសល្បឿនកំណត់។ ទី៧កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ទី៨ កុំប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់។ ទី៩កុំបើកបរឬធ្វើដំណើរតាមយានយន្តផ្ទុកលើសចំណុះ និងទី១០ កុំប្រើប្រាស់ទូរស័ព្ទដៃនៅពេលបើកបរ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


