ចរាចរណ៍
ជិះម៉ូតូវ៉ាជែងមិនប្រយ័ត្នទាក់ដៃចង្កូតជាមួយម៉ូតូកង់បីដួលចូលក្រោមរថយន្ដកុងតឺន័រកិនស្លាប់ភ្លាមៗ
ស្រ្តីម្នាក់ជិះម៉ូតូឡើងវ៉ាជែងខ្វះប្រុងប្រយ័ត្នទាក់ដៃចង្កូតរេចូលក្រោមរថយន្តកុងទឺន័រ បណ្តាលអោយកិនធ្លាយខួរស្លាប់ភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍នេះបង្កភ្ញាក់ផ្អើលនៅវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុងព្រៃស ភូមិរកា ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពស្រ្តីរងគ្រោះមានឈ្មោះ សៀន ស្រីរ័ត្ន អាយុ៣២ឆ្នាំ បុគ្គលិកធ្វើការនៅ អុីអន មានទីលំនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋជាអ្នកដំណើរបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ភីសុីអិច ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1DA-2580 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានវ៉ារថយន្តកុងទឺន័រខាងស្ដាំហើយក៏បានទាក់ដៃចង្កូតជាមួយម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតបណ្តាលឲ្យដួលខ្ទាត នារីរងគ្រោះចូលទៅក្រោមកង់រថយន្តកិនពីលើចំក្បាលស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ ។ ភ្លាមៗ អ្នកបើកបររថយន្តក៏បានឈប់រថយន្តនៅកណ្តាលផ្លូវហើយបើកទ្វារ រត់ចុះគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបន្តទំនាក់ទំនងទៅមន្រ្តីជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីមកវាស់វែងយកម៉ូតូ និងរថយន្តយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់អោយគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តតាកែវ ៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


