ចរាចរណ៍
ឃាត់ខ្លួនជាងជួសជុលម្នាក់ក្រោយបើករថយន្តភ្ញៀវបង្កគ្រោះថ្នាក់ចរាចរណ៍របួសមនុស្សពីរនាក់
ជាងជួសជុលរថយន្តម្នាក់ត្រូវបាកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនយកមកអនុវត្តនីតិវីធីច្បាប់ បន្ទាប់ពីឡើងបើករថយន្ដភ្ញៀវដែលយកមកជួសជុលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២១សីហា បន្ទាប់ពីជនបង្កព្យាយាមរត់គេខ្លួនក្រោយពីបង្កគ្រោះថ្នាក់កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅផ្លូវព្រះសុីសុវត្ថិ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្តរបស់ភ្ញៀវ ម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខ នគរបាល ២-៧៧២៧ ត្រូវបានឈ្មោះ ប៉ូច នោ ភេទប្រុស មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិ ទ័ពស្តេច ឃុំត្រពាំងសាលាកើត ស្រុកបន្ទាយមាស ខេត្តកំពត បានបើកបុកម៉ូតូម៉ាក Nex ពណ៌ស ស្លាកលេខកំពង់ចាម 1AD-0846 បណ្តាឱ្យអ្នកបើកបរម៉ូតូ និងរួមដំណើររបួសធ្ងន់ នៅចំណុចផ្លូវព្រះសុីសុវត្ថិ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបើករត់ចោលកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូ និងរួមដំណើរបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរហូតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ បានធ្វើការឃាត់អ្នកបើកបរ និងរថយន្តម៉ាក Tundra មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ។ បន្ទាប់ពីសាកសួររួច អ្នកបើកបរបង្កបានសារភាពថា ខ្លួនបានយករថយន្តដែលភ្ញៀវយកជួសជុលមកបើកបរ ទើបបណ្តាឱ្យកើតគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


