ចរាចរណ៍
គោយន្តកែច្នៃជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យមនុស្ស២នាក់បានស្លាប់ និង ៤នាក់ទៀតរបួសធ្ងន់ស្រាល
រតនគិរី ៖ គោយន្តកែច្នៃ បានជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿង លានដូចរន្ទះ បណ្ដាលឲ្យមនុស្ស២នាក់បានស្លាប់ និងមនុស្ស៤នាក់ទៀតរងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលំ ត្រង់ចំណុចផ្លូវកោងចុះទួល ស្ថិតនៅក្នុងភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី។

យោងតាមរបាយការណ៍ពីការិយាល័យនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា អ្នកបើកបរគោយន្តកែច្នៃបង្កគ្រោះថ្នាក់មានឈ្មោះ ញ៉ែម សុធី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបរញ៉ុក ឃុំឯកភាព ស្រុកអូរជុំខេត្តរតនគីរី (ស្លាប់)នៅនឹងកន្លែងកើតហេតុ។

អ្នករួមដំណើរជាមួយគោយន្ត ១.ឈ្មោះ ស៊ីណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់។
២.ឈ្មោះ កុសល ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ អ្នកទាំងពីររស់នៅឃុំជាមួយអ្នកបើកបរគោយន្តកែច្នៃ។

រីឯម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី1B-4770 បើកបរដោយឈ្មោះ សឿន ពិន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិទំពួន មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី រងរបួសធ្ងន់។
ម៉ូតូមួយគ្រឿងម៉ាក ស៊ី រ៉ូស ពណ៌ខ្មៅ មិនមានពាក់ស្លាកលេខ បើកបរដោយឈ្មោះនិន យាវ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែររស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុងរងរបួសធ្ងន់។

អ្នករួមដំណើរជាមួយម៉ូតូស៊ីរ៉ូស ឈ្មោះ ប៊ុន ឆេង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង មុខរបរកសិករ(ស្លាប់)នៅនឹងកន្លែងកើតហេតុ។

មូលហេតុ បណ្តាលមកពីអ្នកបើកបរគោយន្ដកែច្នៃបើកបរក្នុងល្បឿនលឿន ដល់ផ្លូវចុះចំណោតហើយកោង ចាប់ហ្វាំងមិនជាប់ជ្រុលទៅបុកនឹងម៉ូតូ២គ្រឿងហើយក្រឡាប់គោយន្តខ្លួនឯង បណ្តាលឲ្យមនុស្សស្លាប់២នាក់របួសធ្ងន់៣នាក់និងរបួសស្រាលម្នាក់។

ក្រោយកើតហេតុសមត្ថកិច្ចបានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកមធ្យោបាយទាំង៣គ្រឿងត្រូវបានកម្លាំងជំនាញរឹបអូសយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបំពេញសំណុំរឿងទៅតាមនីតិវិធី៕
ដោយ ៖ វុទ្ធឦសាន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ