ចរាចរណ៍
ស្លាប់ពីរក្នុងដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូ
មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈជួបហេតុការណ៍គ្រោះថ្នាក់ចរាចរ ដោយសាររថយន្តបុកម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៣៣។
គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១៣និង១៥នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២១ ត្រង់ចំណុចភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលជួបគ្រោះថ្នាក់ គេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូពីរនាក់ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនបង្គួរ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តដឹកដីមួយគ្រឿងបើកបរស្របគ្នានៅខាងមុខក្នុងសភាពហុយទ្រលោម ទើបអ្នកបើកម៉ូតូងាកចង្កូតបំណងជែង គាប់ជួនរថយន្តមួយគ្រឿងផ្សេងទៀតដែលបើកបរមកពីត្បូងក្នុងទិសបញ្ច្រាសគ្នា ទើបម៉ូតូជ្រុលបុកចំចង្កៀងរថយន្តម្ខាងបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតស្លាប់ពេលរថយន្តសង្គ្រោះដឹកដល់មន្ទីរពេទ្យ។

ពាក់ព័ន្ធនឹងគ្រោះថ្នាក់ខាងលើ នគរបាលចរាចរណ៍ស្រុកកំពង់ត្រាច បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះជិះម៉ូតូម៉ាកសុីរូស ពណ៌ខ្មៅ ទី១/ឈ្មោះ សាត សុីម ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិដំបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច (ស្លាប់នៅកន្លែង)។ ទី២/ ឈ្មោះ ឈ្មោះ ឡុង តាក់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកោះស្នូក ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ)។ដោយឡែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពត 3A-1202 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ក្រោយពីវាស់វែងមធ្យោបាយពាក់ព័ន្ធត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក សម្រាប់ដោះស្រាយគ្នាជាក្រោយ។ចំណែកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានក្រុមគ្រួសារមកទទួលយកទៅលំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សេង ណារិទ្ធ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន