ចរាចរណ៍
ជនរងគ្រោះម្នាក់អះអាងថាបាត់លុយ១ម៉ឺនដុល្លារដោយសារជនឆ្លៀតឱកាសបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍
បុរសម្នាក់បន្ទាប់ចេញពីដកលុយធនាគារបានហើយ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូប៉ះដៃចង្កូតជាមួយម៉ូតូផ្សេងទៀត ដួលខ្ទាតធ្លាក់ចូលប្រឡាយបណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវជនឆ្លៀតឱកាសបន្លំលូកហោប៉ាវដកយកថង់លុយចំនួន១មុឺនដុល្លារនាំគ្នាគេចខ្លួនបាត់។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សោម រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាថៅកែរថយន្តដឹកដី មានទីលំនៅភូមិកោះម៉ាក់ប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជនរងគ្រោះបានអះអាងថា ខ្លួនបានបាត់បង់លុយអស់ចំនួន១មុឺនដុល្លារក្នុងហេតុការណ៍នេះ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះមកដកលុយនៅធនាគារចំនួន១មុឺនដុល្លារ ថ្លៃដឹកដី ចាក់ដី រួចក៏ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-9337 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីកើតទៅលិច ដល់ចំណុចកើតហេតុ ប៉ះដៃចង្កូតជាមួយម៉ូតូផ្សេងទៀត បណ្ដាលឲ្យដួលខ្ទាតធ្លាក់ចូលក្នុងប្រឡាយ រងរបួសធ្ងន់ ផ្អើលប្រជាពលរដ្ឋជួយស្រង់ឡើងគោក ឆ្លៀតក្នុងឱកាសនោះ មានជនសង្ស័យ២នាក់បានបន្លំលូកហោប៉ាវខោ យកថង់លុយ នាំគ្នាឡើងជិះម៉ូតូគេចខ្លួនទៅបាត់។

បើតាមការបញ្ជាក់ពីជនរងគ្រោះបានឱ្យដឹងថា លុយចំនួន១មុឺនដុល្លារ ថ្លៃចាក់ដី ទើបដកចេញពីធនាគារ ត្រូវបានជនឆ្លៀតឱកាសលួចយកទៅបាត់ ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំពោះការបាត់បង់លុយយ៉ាងណានោះ សមត្ថកិច្ចចាំទទួលពាក្យបណ្តឹងតាមក្រោយ និងបន្តធ្វើការស្រាវជ្រាវ៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


