Connect with us

ចរាចរណ៍

បើករថយន្ដ​មិនប្រកាន់ស្ដាំបុកម៉ូតូមួយគ្រឿងបណ្តាលស្លាប់ម្នាក់រួចគេចខ្លួនបាត់

បានផុស

នៅ

ម្ចាស់រថយន្តម៉ាក LEXUS មួយគ្រឿងបេីកបរធ្វេសប្រហែសមិនប្រកាន់ស្ដាំជ្រុលបុកម៉ូតូមួយគ្រឿងបណ្តាលឱ្យជនរងគ្រោះជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ​ រួចចុះគេចខ្លួនបាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​កេីតឡេីងនៅថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០២៤ វេលាម៉ោង១៩និង៤០នាទី ស្ថិតនៅលេីផ្លូវលេខ​ ១៣២​ ចន្លោះគីឡូម៉ែត្រលេខ០១-០២ ក្នុងភូមិព្រៃឈេីទាលក្រោម​ ឃុំអង្គតាសោម​ ស្រុកត្រាំកក់ ខេត្តតាកែវ រវាងរថយន្ត និងម៉ូតូបេីកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។

សមត្ថកិច្ច​ស្រុកត្រាំកក់បានឱ្យដឹងថា​ វេលាម៉ោងកេីតហេតុខាងលេីមានរថយន្តមួយគ្រឿងម៉ាក LEXUS LX470​ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2L.2229 (អ្នកបេីកបរគេចខ្លួនបាត់)​ ដែលបេីកបរមកពីទិសខាងលិចលុះមកដល់ចំណុចខាងលេីបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ ពាក់ស្លាកលេខ​ តាកែវ1O.9907 បេីកបរដោយឈ្មោះ​ រត្ន ធឿន​ ភេទប្រុស​ អាយុ៣៤ឆ្នាំ​ រស់នៅភូមិត្រពាំងថ្នល់​ ឃុំស្រែរនោង​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ មុខរបរកម្មកររោងចក្រ(ស្លាប់នៅកន្លែងកេីតហេតុ)។ សមត្ថកិច្ចបញ្ជាក់ថា​ ចំពោះមូលហេតុគឺបណ្តាលមកពីអ្នកបេីកបររថយន្តបេីកបរមិនប្រកាន់ស្តាំ។

ក្រោយវាស់វែងធ្វេីកំណត់ហេតុចប់​ សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី​ ដោយឡែក វត្ថុតាងរថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បី​កសាងសំណុំរឿងទៅតាមនិតិវិធី៕

អត្ថបទ៖ វីរ:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម