ចរាចរណ៍
បុរសម្នាក់ ជិះម៉ូតូទាក់ដៃចង្កូត ដួលចូលក្រោមរថយន្តដឹកសាំង កិនបែកក្បាលស្លាប់នៅកណ្ដាលផ្លូវ
បុរសម្នាក់ ជិះម៉ូតូទាក់ដៃចង្កូតរេចូលក្រោមរថយន្តដឹកសាំងកិនបែកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ហើយរថយន្តបង្កព្យាយាមបើករត់ តែត្រូវពលរដ្ឋ និងសមត្ថកិច្ច ប្រដេញតាមឃាត់បាន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទល់មុខវត្តស្ទឹងមានជ័យ។ សពជនរងគ្រោះមានឈ្មោះ ចក់ ឆែប អាយុ ១៧ ឆ្នាំ រស់នៅភូមិចំការមន ស្រុកឈូក ខេត្តកំពត។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកសាំងមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3G-1017 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុមុខវត្តស្ទឹងមានជ័យ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1G-4749 ជិះដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា បានទាក់ដៃចង្កូតជាមួយនឹងរថយន្តដឹកសាំង ធ្វើឲ្យម៉ូតូដួលខ្ទាតជនរងគ្រោះចូលទៅក្រោមកង់រថយន្តកិនចំក្បាលបែកខួរស្លាប់នៅនឹងកន្លែងកើតហេតុ។ ភ្លាមៗ នោះដែរ រថយន្តបន្តល្បឿនព្យាយាមបើករត់គេចរហូតដល់វិទ្យាល័យ ជា ស៊ីម សាមគ្គី ក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច ឃាត់បានទាំងតៃកុង និងរថយន្ត។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ១ បានចុះទៅដល់កន្លែងរថយន្តបើកគេច និងឃាត់អ្នកបើកបរមកសួរនាំ ទាក់ទងទៅមន្ត្រីជំនាញឲ្យចរាចរណ៍ក្រុងចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


