ចរាចរណ៍
ម្ដាយ និងកូន ២ នាក់ ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ទាំង ៣ នៅខណ្ឌកំបូល
ស្ត្រីសុំទានម្នាក់ និងកូនតូច ២ នាក់ ដើរឆ្លងផ្លូវ ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បុកពេញទំហឹង បណ្តាលឲ្យបាត់បង់ជីវិតទាំង ៣ នាក់ គួរឲ្យសង្វេគ រួចរថយន្តបានបន្ថែមល្បឿនរត់បាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៥ និង ៥ នាទី ព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤ លើកំណាត់ផ្លូវជាតិលេខ ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមសម្ដីរបស់បុរសម្នាក់ ឈ្មោះ លែស ទូច អាយុ ៣៦ ឆ្នាំ ជាអ្នកសុំទាន បាននិយាយថា ជនរងគ្រោះដែលស្លាប់ទាំង ៣ នាក់ ខាងលើនោះ គឺជាប្រពន្ធ និងកូនរបស់គាត់។

ប្រភពបន្តថា ប្រពន្ធរបស់គាត់ឈ្មោះ មាជ មុំ អាយុ ៤២ ឆ្នាំ (សុំទាន) មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ រីឯកូនប្រុសឈ្មោះ ទូច សំណាង អាយុ ៦ ឆ្នាំ និងកូនស្រី ទូច វិច្ឆិកា អាយុ ៤ ឆ្នាំ។ មុនពេលមានគ្រោះថ្នាក់គ្រួសាររបស់គាត់ ទើបតែមកស្នាក់នៅក្នុងវត្តកំបូល ខណ្ឌកំបូលនេះ បាន ២ ថ្ងៃប៉ុណ្ណោះ។
ប្រភពបន្តទៀតថា នៅមុនពេលកើតហេតុប្រពន្ធគាត់បានចេញពីក្នុងវត្តមុនគាត់ ដោយពកូនស្រី និងដឹកដៃកូនប្រុសដើរឆ្លងផ្លូវជាតិលេខ ៤ ដើម្បីចេញសុំទាន ហើយក៏ស្រាប់តែជួបគ្រោះថ្នាក់ដល់ស្លាប់បែបនេះតែម្ដង។

យោងតាមកាមេរ៉ាសុវត្ថិភាពឃើញថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង ៣ នាក់ បាននាំគ្នាដើរឆ្លងផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តធុនតូច ១ គ្រឿង មើលមិនច្បាស់ ដោយពុំដឹងថាម៉ាកអ្វីនោះទេ បានបើកបរធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនទៅដល់បុកពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំង ៣ នាក់ ម្ដាយ និងកូន បន្ទាប់មករថយន្តបង្កបានបើករត់គេចបាត់ស្រមោលតែម្ដង។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍កំបូល និងខណ្ឌកំបូល បានចុះទៅកាន់ទីនោះធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅតាមផ្ទះប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ ដើម្បីតាមរករថយន្តបង្កចាត់ការតាមច្បាប់៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


