ចរាចរណ៍
បុរសម្នាក់ ជិះម៉ូតូទៅយកប្អូនមកពីខេត្ត បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់
បុរសម្នាក់ ជិះម៉ូតូទៅយកប្អូនមកពីខេត្ត បែរជាជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវដួលបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ ហាក់ ទ្រី អាយុ ៤៤ ឆ្នាំ មុខរបរប្រជាការពារ មានទីលំនៅផ្លូវលំភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជាជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream ឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1S-8828 ជិះម្នាក់ឯង ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុជនរងគ្រោះសង្ស័យចាប់ហ្វ្រាំង បណ្ដាលឲ្យដួល ដោយមិនបានពាក់មួកសុវត្ថិភាព ស្របពេលមេឃកំពុងតែធ្លាក់ភ្លៀងផងនោះ ក៏រអិលដួលបោកក្បាលនឹងផ្លូវស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
បើតាមការបញ្ជាក់ពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះនៅម្ដុំព្រែកហូរតែម្នាក់ឯង ក្នុងគោលបំណងទៅយកប្អូនមកពីខេត្តបន្ទាយមានជ័យ នៅឯបេនឡាននៅម្តុំគល់ស្ពានអាកាសស្ទឹងមានជ័យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យ ចុះមកពិនិត្យកាមេរ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុខាងលើ ដោយឃើញថា ជនរងគ្រោះពិតជាបានជិះម៉ូតូដួលបោកក្បាលខ្លួនឯងពិតប្រាកដមែន ហើយក៏ធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះខាងលើជូនក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


