ចរាចរណ៍
បើកម៉ូតូលឿនរេចង្កូតធ្លាក់ជង្ហុកនៅចិញ្ចើមផ្លូវដួលអូសជាច្រើនម៉ែត្រ ស្លាប់-របួស ២ នាក់
បុរសម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាយ៉ាងលឿន រួចធ្លាក់ជង្ហុកនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលអូសទៅមុខជាច្រើនម៉ែត្រ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤ ទៀបភ្លឺ ឈានចូលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចលើផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ ង៉ែត រិនចាន់តារា ភេទប្រុស អាយុ ២៨ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប-1AQ-8766 ជិះដោយបុរសរងគ្រោះ ២ នាក់ ឌុបគ្នាតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន។
ប្រភពបន្តថា លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតធ្លាក់ជង្ហុកចិញ្ចឹមផ្លូវ បណ្ដាលឲ្យដួលម៉ូតូអូសជាច្រើនម៉ែត្រ ធ្វើឲ្យជនរងគ្រោះបោកក្បាលទៅនឹងផ្លូវស្លាប់ម្នាក់ភ្លាមៗ ចំណែកឯបុរសម្នាក់ទៀតដែលរួមដំណើរជាមួយរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់ រួចធ្វើកំណត់ហេតុវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


