ចរាចរណ៍
នារីម្នាក់ បើករថយន្តបោះពួយបុកចូលផ្ទះពលរដ្ឋខូចខាតយ៉ាងដំណំ
រថយន្តឡង់គ្រីស័រ មួយគ្រឿង បើកបរដោយនារីជនជាតិវៀតណាមម្នាក់ បត់ត្រឡប់ក្រោយ បួងចង្កូតមិនផុត ក៏ជ្រុលបុកម៉ូតូស្កុបពី មួយគ្រឿង រួចបន្តបុកចូលផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៤០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងផ្លូវ ៩២ ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BP-8513 បើកបរដោយស្ត្រីជនជាតិវៀតណាមម្នាក់ រួមដំណើរនឹងបុរសជនជាតិចិនម្នាក់ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបើកត្រឡប់ក្រោយលឿនជ្រុល ក៏រ៉េចង្កូតបុកម៉ូតូស្កុបពី មួយគ្រឿង ខណៈម្ចាស់កំពុងចតចូលទៅទិញអីវ៉ាន់បណ្ដាលឲ្យដួលរងការខូចខាត។ ចំណែករថយន្តបង្កខាងលើ បានជ្រុលទៅបុករះចូលផ្ទះលក់ចាប់ហួយនៅក្បែរនោះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ប្រភពបានឲ្យដឹងទៀតថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបរ និងបុរសរួមដំណើរ បម្រុងរត់គេចខ្លួន តែត្រូវម្ចាស់ផ្ទះលក់ចាប់ហួយ ព្រមទាំងម្ចាស់ម៉ូតូ នាំគ្នាឃាត់ភ្លាមៗ ដើម្បីជួយសម្របសម្រួល។ ក្រោយមក ភាគីរថយន្ត ព្រមចេញថ្លៃខូចខាតផ្ទះលក់ចាប់ហួយចំនួន ៧ ០០០ ដុល្លារ ចំណែកម៉ូតូស្តុបពីខូចខាត សងសំណងចំនួន ១ ៥០០ ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
អត្ថបទ ៖ សំណាង










-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


