ចរាចរណ៍
យុវជនម្នាក់ ស្រវឹង ជិះម៉ូតូដួលក្រោមស្ពានអាកាសស្ទឹងមានជ័យ សន្លប់មិនដឹងអី ត្រូវជនឆ្លៀតឱកាសយកម៉ូតូជិះទៅបាត់
យុវជនម្នាក់ មកពីផឹកស៊ី ជិះម៉ូតូចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែដួលសន្លប់ ត្រូវជនឆ្លៀតឱកាសមួយក្រុមធ្វើសកម្មភាពលួចយកម៉ូតូទៅបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ ត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ត្រើយខាងជើង ផ្លូវ ២៧១ សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ទ ក ដ ភេទប្រុស អាយុ ២១ ឆ្នាំ ជាសិស្ស ស្នាក់នៅខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេមិនបានដឹងថាយុវជនខាងលើទៅណាមកណានោះទេ ដោយបានជិះម៉ូតូម៉ាក SCOOPY មួយគ្រឿង ធ្វើដំណើរតាមផ្លូវ ២៧១ ទិសដៅពីត្បូងទៅជើងឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ហើយមេឃរលឹមផងនោះ ស្រាប់តែម៉ូតូជ្រុលទៅបុកខឿនចិញ្ចើមផ្លូវក្រោមស្ពានអាកាស បណ្ដាលឲ្យជនរងគ្រោះដួលសន្លប់ស្ដូកស្ដឹង។ ភា្លមៗ នោះ ដោយទីតាំងកើតហេតុមានស្ថានភាពរៀងស្ងាត់ ស្រាប់តែជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពលើកយកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់តែម្ដង។
ប្រភពព័ត៌មានដដែលបន្តថា មួយសន្ទុះក្រោយមក ក៏មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅមើល ស្រាប់តែជនរងគ្រោះបានដឹងខ្លួនវិញ និយាយទាំងស្ថានភាពស្រវឹង វង្វេងវង្វាន់ ដោយមិនដឹងថាខ្លួនឯងចេញពីណាទៅណានោះទេ គ្រាន់តែដឹងថាម៉ូតូរបស់គាត់ជិះម៉ាក HONDA SCOOPY ស៊េរីឆ្នាំ ២០២១ ពណ៌ស លាយក្រហម តែប៉ុណ្ណោះ។

ក្រោយកើតហេតុ ដោយសារតែយុវជនខាងលើនៅវង្វេងស្មារតីនៅឡើយ សមត្ថកិច្ចក៏សម្រេចឲ្យកង់បីដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ១ ដើម្បីឲ្យជនរងគ្រោះស្វាង ទើបសួរនាំ និងដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចស្រាវជ្រាវករណីខាងលើនេះផងដែរ៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


