Connect with us

ចរាចរណ៍

រថយន្ដមួយគ្រឿងបើកបុកអ្នកដឹកអីវ៉ាន់​អនឡាញ​ស្លាប់ភ្លាមៗ

បានផុស

នៅ

រថយន្តមួយគ្រឿងបើកលឿនស្របពេលមេឃកំពុងធ្លាក់ភ្លៀង សង្ស័យជាន់ហ្រ្វាំងមិនជាប់ជ្រុលទៅបុកម៉ូតូអ្នកដឹកឥវ៉ាន់ម្នាក់ស្លាប់ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពីពលរដ្ឋលក់ដូរក្បែរនោះប្រាប់អោយដឹងថា គេឃើញបុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក MG ពាក់ស្លាកលេខភ្នំពេញ 2BV-5991 តាមបណ្ដោយផ្លូវទន្លេសាប ក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជេីង ស្របពេលនោះកំពុងធ្លាក់ភ្លៀងផង ខណៈបើកមកដល់ចំណុចកើតហេតុ សង្ស័យជាន់ហ្រ្វាំងមិនជាប់បានជ្រុលចង្កូតទៅ បុកម៉ូតូមួយគ្រឿងម៉ាក ហុងដា Scoopy ពាក់ស្លាកលេខភ្នំពេញ 1JK-0936 ដែលជាអ្នកដឹកអីវ៉ាន់របស់ក្រុមហ៊ុនវិរៈប៊ុនថាំ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក និងប្រគល់សពអោយគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី នៅឯស្រុកកំណើត៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម