ចរាចរណ៍
បើកបរក្នុងស្ថានភាពស្រវឹង! រថយន្ត តូយ៉ូតា BZ4X បុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ ទៅមុខលែងរួច
បុរសម្នាក់ ជាអ្នកបើកបររថយន្ត និងមិត្តភ័ក្ដិរួមដំណើរ បើករថយន្ត តូយ៉ូតា BZ4X ស៊េរីទំនើបមួយគ្រឿង ក្នុងស្ថានភាពស្រវឹង ក៏ជ្រុលបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតទៅមុខលែងរួច ហើយត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ ជិតស្តុបស្ថានទូតចិន ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស ២ នាក់ មិនដឹងថាចេញពីកម្មវិធីជួបជុំនៅទីណានោះទេ ដោយបើករថយន្តស៊េរីទំនើបម៉ាកតូយ៉ូតា BZ4X ឆ្នាំ 2023 ពាក់ស្លាកលេខ ភ្នំពេញ 2CC.6263 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេងទុង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ដោយសារតែអ្នកបើកបរស្រវឹង ទើបធ្វើឲ្យរថយន្តរេចង្កូតជ្រុលទៅបុកនឹងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខ្ទាតអស់មួយកង់ទៅផ្លូវម្ខាងទៀត ព្រមទាំងធ្វើឲ្យរថយន្តរងការបាក់រូទិលកង់មុខចំហៀងខាងឆ្វេងទៅមុខលែងរួច។

ហេតុការណ៍នេះដែរ មិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រង់ចាំប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍។
ក្រោយពេលកើតហេតុ រថយន្ត និងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំដំណោះស្រាយ៕
អត្ថបទ ៖ សំណាង






-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


