ចរាចរណ៍
២ នាក់ បងប្អូនជីដូនមួយ ឌុបគ្នាទៅបើកបវេសនកាល អកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ប្អូន
សិស្សសាលា ២ នាក់ បងប្អូនជីដូនមួយ ជិះម៉ូតូឌុបគ្នាទៅបើកបវេសនកាលឆ្នាំសិក្សាថ្មី ខណៈធ្វើដំណើរតាមផ្លូវបានជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួលស្របពេលរថយន្តព្រូសមួយគ្រឿងបើកមកដល់កិនស្លាប់ប្អូន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០ នាទី ព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមសម្ដីសន្តិសុខម្នាក់ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគាត់បានឃើញសិស្សសាលាទាំង ២ នាក់ ធ្វើដំណើរដោយម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-2304 ឆ្នាំ ២០១៥ តាមបណ្ដោយផ្លូវបេតុងព្រៃស ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូម៉ាក វេវ មួយគ្រឿង ជិះដោយបុរសម្នាក់ មកកណ្ដាលទ្រូងផ្លូវ រៀបនឹងឆ្លងផ្លូវ ស្រាប់តែម៉ូតូសិស្សខាងលើជិះទៅប៉ះខ្ទាតទៅមុខប្រមាណជាង ១០ ម៉ែត្រ ធ្លាក់អ្នកជិះក្រោយទៅនឹងថ្នល់បេតុង ស្របគ្នានោះ ក៏មានរថយន្តម៉ាកព្រូសមួយគ្រឿង កិនចំជនរងគ្រោះស្លាប់នៅនឹងកន្លែង រីឯយុវជនដែលឌុប និងភាគីខាងម៉ូតូ វេវ រងរបួសស្រាល។ ភ្លាមនោះរថយន្តព្រូសបានបើកបន្តទៅមុខបាត់ទៅ បន្សល់ទុកជនរងគ្រោះ និងម៉ូតូ ២ គ្រឿង នៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះស្លាប់ឈ្មោះ ហុង តាក់វណ្ណឆៃ អាយុ ១៣ ឆ្នាំ ជាសិស្សវិទ្យាល័យទួលអំពិល ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោលចៅទី ១ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះវាស់វែងអូសយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបន្តស្រាវជ្រាវរករថយន្តដែលកិនមនុស្សស្លាប់បើករត់គេច។ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សំណាង
វីដេអូនៅខាងក្រោម ៖



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


