Connect with us

ចរាចរណ៍

សង្ស័យស្រវឹងបុរសម្នាក់បើករថយន្តបុករះចូលកន្លែងលក់គ្រឿងសមុទ្រ

បានផុស

នៅ

បុរសម្នាក់វ័យប្រហែល៥០ឆ្នាំជាងបើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវកោងបត់មិនទាន់បុករះចូលកន្លែងលក់គ្រឿងសមុទ្របណ្ដាលឲ្យខូចខាតរថយន្តមួយគ្រឿងទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១២យប់​ រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៧១​ សង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក LAND CRUISER ពណ៌ក្រហម ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2E-6941 បើកបរដោយបុរសម្នាក់វ័យប្រហែល៥០ឆ្នាំជាង ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុផ្លូវកោង បួងចង្កូតមកទាន់បានជ្រុលទៅបុករថយន្ដ​ Fortuner ពណ៌ស ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BB-9956 ដែលចតចោលមុខផ្ទះរួចរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុល​បុក​ចូល​ហាង​លក់​គ្រឿង​សមុទ្រ​បន្ថែម​បណ្ដាលឲ្យ​រងការ​ខូចខាត​។

បើតាមការបញ្ជាក់ពីម្ចាស់ហាងបានឲ្យដឹងថា បុរសដែលបើករថយន្តបុករះនេះ ពេលបង្កគ្រោះចរាចរណ៍រួចត្រូវបានបុគ្គលិក និងអ្នកធើ្វដំណើរជួយឃាត់ប្រគល់ជូនសមត្ថកិច្ច ដោយពេលចុះពីលើរថយន្តមានក្លិនស្រា។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម