ចរាចរណ៍
បុរសម្នាក់ ជិះម៉ូតូរ៉េចូលផ្លូវម្ខាង ត្រូវរថយន្តកុងតឺន័រកិនធ្លាយខួរស្លាប់
បុរសម្នាក់ សង្ស័យជិះម៉ូតូទាំងងងុយដេក បានរ៉េចង្កូតចូលកុងតឺន័រ ត្រូវរថយន្តកិនធ្លាយខួរស្លាប់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1G-4746 បើកបរតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីកើតទៅលិច។ ចំណែករថយន្តកុងតឺន័រ ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-1712 បើកបរតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីលិចទៅកើត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅផ្នែកខាងឆ្វេងបុកជាមួយរថយន្តកុងតឺន័រចំហៀងខាងឆ្វេង បណ្ដាលឲ្យកិនជនរងគ្រោះធ្លាយខួរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ភ្លាមៗ នោះ អ្នកបើកបររថយន្តកុងតឺន័រ បានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ ជំនាញចរាចរណ៍រាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្ត ព្រមទាំងម៉ូតូជនរងគ្រោះទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ។ ចំណែកសព រង់ចាំសាច់ញាតិ និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


