ចរាចរណ៍
នគរបាលស្រុកស្នួល ស្រាវជ្រាវឃាត់រថយន្តមួយគ្រឿងនៅក្នុងក្រុមហ៊ុនចម្ការកៅស៊ូ សុវណ្ណ វុទ្ធី ក្រោយបង្កគ្រោះថ្នាក់បណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្តក្រចេះ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត កម្លាំងនគរបាលស្រុកស្នួល កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវរកឃើញ និងឃាត់រថយន្ត ១ គ្រឿង ដែលព្យាយាមបើករត់គេច ក្រោយបង្កគ្រោះថ្នាក់ចរាចរ បណ្ដាលឲ្យមនុស្សក្មេងចាស់ ប្រុសស្រី ចំនួន ៥ នាក់ ស្លាប់យ៉ាងអនោចអធម៌នៅនឹងកន្លែងកើតហេតុ។

តាមការបញ្ជាក់ពីលោកវរសេនីយិ៍ឯក ចាន់ សុខគីម អធិការស្រុកស្នួល បានឲ្យដឹងថា កាលពីវេលាម៉ោង ២០ និង ៣០ នាទីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត V1 ម៉ាក FUSO ពណ៍ស លាយ ក្រហម ពាក់ស្លាកលេខវៀតណាម 92C-157.48 បើកទៅបុកម៉ូតូកំពុងជិះបញ្ច្រាសទិសគ្នា នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ 11-12 ស្ថិតនៅភូមិច្រាប ឃុំ 2ធ្នូ ស្រុកស្នួល ខេត្តក្រចេះ លើកំណាត់ផ្លូវជាតិលេខ 74 (ស្នួល-វៀតណាម)។
ក្រោយពេលបង្កហេតុ រថយន្តបង្កបានព្យាយាមបើករត់គេច ដោយយកទៅលាក់ទុកនៅក្នុងក្រុមហ៊ុនចំការកៅស៊ូឈ្មោះ សុវណ្ណ វុទ្ធី ចំណុចគីឡូម៉ែត្រ 107 ស្ថិតក្នុងភូមិ104 ឃុំគ្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយអ្នកបើកបរបានរត់គេចខ្លួនបាត់។

ប្រភពសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង ៥ ដែលស្លាប់ ទី1- ឈ្មោះ ឆាន ស្រីនិច ភេទស្រី អាយុ18ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅកន្លែងកេីតហេតុ) ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរមានឈ្មោះដូចខាងក្រោម៖
2- ឈ្មោះ ឆាន ស្រីនុត ភេទស្រី អាយុ 16ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា(ស្លាប់នៅកន្លែងកេីតហេតុ)
3- ឈ្មោះ ខេង យៀវ ភេទប្រុស អាយុ08ឆ្នាំជនជាតិខ្មែរ រស់នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ (ស្លាប់នៅកន្លែងកេីតហេតុ)
4- ឈ្មោះ ខេង ស៉ីនឿន ភេទប្រុស អាយុ06ឆ្នាំជនជាតិខ្មែរ រស់នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ (ស្លាប់នៅកន្លែងកេីតហេតុ)
5- ឈ្មោះ ខេង ប៉ិច ភេទស្រីអាយុ04ឆ្នាំជនជាតិខ្មែរ រស់នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ (ស្លាប់នៅកន្លែងកេីតហេតុ)
ធ្វេីដំណើរពីទិសខាងលិចទៅកើត។
ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំង ៥ នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងរថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកជាបណ្តោះអាសន្តនៅអធិការរដ្ឋានស្រុកស្នួល ដើម្បីកសាងសំណុំរឿងបន្តនីតិវិធី៕
អត្ថបទ៖ ប្រុញ វិធិន


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


