ចរាចរណ៍
រថយន្តកូរ៉េដឹកឥដ្ឋ បួងចង្កូតគេចឡិចស៊ីសឆ្លងផ្លូវ ជ្រុលបុករះមធ្យោបាយ ៣ គ្រឿង
រថយន្តកូរ៉េដឹកឥដ្ឋ ១ គ្រឿង បើកគេចពីរថយន្តឡិចស៊ីស ៥៧០ មួយគ្រឿង ដែលឆ្លងផ្លូវ ហើយបួងចង្កូតគេចជ្រុលទៅបុករថយន្តឡិចស៊ីស RX300 មួយគ្រឿង, ម៉ូតូ ១ គ្រឿង ,កង់បីឥណ្ឌា ១ គ្រឿងទៀត ក្នុងទិសដៅបញ្ច្រាសទិសគ្នា រងការខូចខាតទៅមុខលែងរួច និងរងរបួសស្រាល ៣ នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣៥ នាទីព្រឹក ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ លើកំណាត់ផ្លូវ ភ្នំពេញ ហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តដឹកឥដ្ឋបង្កហេតុជារថយន្តកូរ៉េ ប្រភេទ ៣.៥ តោន ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-4074 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ និងកូនស្រីជំទង់ម្នាក់។ ចំណែកមធ្យោបាយ ៣ គ្រឿងទៀតដែលរងគ្រោះ រួមមាន ៖ ទី ១.ម៉ូតូហុងដាឌ្រីមសង់ ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GB-2042 ជិះដោយបុរសម្នាក់ រងរបួសស្រាល ,ទី ២.រថយន្តម៉ាកឡិចស៊ី RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ សៀមរាប 2C-1906 មានមនុស្សមួយគ្រួសារ ៤ នាក់ រងរបួសស្រាលស្ត្រីម្នាក់ ,ទី ៣.កង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ (ត) 1HM – 1835 ម្ចាស់កងបីរងរបួសស្រាល។

តាមសាក្សីឃើញហេតុការណ៍បានឱ្យដឹងថា នៅវេលាកើតហេតុ គេឃើញមានរថយន្តឡិចស៊ីស ៥៧០ មួយគ្រឿង បើកចេញពីផ្លូវបេតុងមួយឡើងមកផ្លូវភ្នំពេញ ហាណូយ ស្របគ្នានោះក៏មានរថយន្តដឹកឥដ្ឋ បើកបរតាមបណ្ដោយផ្លូវ ភ្នំពេញហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ល្បឿនលឿនល្មម វាក់អើនឹងរថយន្ត ៥៧០ ឆ្លងផ្លូវ។ ពេលនោះ រថយន្តកូរ៉េដឹកឥដ្ឋ បានបួងចង្កូតគេចមកឆ្វេង ជ្រុលទៅបុករថយន្តឡិចស៊ីស RX300 ដែលធ្វើដំណើរមក បញ្ច្រាសទិសគ្នាពេញទំហឹង ហើយរថយន្តដឹកឥដ្ឋមិនទាន់អស់ល្បឿន បន្តកៀរម៉ូតូហុងដាឌ្រីមសង់ ១ គ្រឿង និងបុកផ្ទប់កង់បីឥណ្ឌា ដែលនៅបន្ទាប់ពីរថយន្តឡិចស៊ីស 300 រុញឡើងសួនមុខសាលាបឋមសិក្សាភ្នំពេញថ្មីជាប់គាំងទៅមុខលែងរួច។
បើតាមសម្ដីរបស់បុរសជាតៃកុងរថយន្តដឹកឥដ្ឋ បានប្រាប់ឱ្យដឹងថា ដើមហេតុមានរថយន្តឡិចស៊ីស៥៧០ បើកចេញពីផ្លូវបេតុងមកលឿនឡើងឆ្លងផ្លូវ ពេលគាត់ឃើញបែបនេះ បានជាន់ហ្វ្រាំងភ្លាម តែហ្វ្រាំងមិនស៊ី គាត់ក៏បួងចង្កូតគេចមកឆ្វេងដៃ ជ្រុលជួបគ្រោះថ្នាក់បែបនេះតែម្ដង។

ក្រោយកើតហេតុភ្លាម នគរបាលមូលដ្ឋាន ក៏បានចុះទៅសម្របសម្រួល និងទាក់ទងហៅនគរបាលចរាចរណ៍ ចុះមកវាស់វែងបញ្ជូនយានយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយការខូចខាត៕
អត្ថបទ ៖ សំណាង






-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


